ស.ប.បកូរ៉េបញ្ជាក់សារជាថ្មីនូវផែនការបាញ់បង្ហោះផ្កាយរណប

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកណ្ដាលស.ប.បកូរ៉េ (KCNA) បានដកស្រង់សេចក្តីថ្លែង ការណ៍របស់លោក Pak Kyong-su នាយករងនៃទីភ្នាក់ងារបច្ចេកវិទ្យាអវកាសជាតិ ស.ប.បកូរ៉េ ដោយឲ្យដឹងថា ការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ Malligyong-១ ប្រកបដោយជោគជ័យកាលពីឆ្នាំមុន បាននាំមកនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់សម្រាប់ សមត្ថភាពការពារជាតិ ហើយការបាញ់បង្ហោះមួយចំនួនទៀតត្រូវបានរំពឹងទុកក្នុង ឆ្នាំនេះ។

ស.ប.បកូរ៉េបញ្ជាក់សារជាថ្មីនូវផែនការបាញ់បង្ហោះផ្កាយរណប - ảnh 1ស.ប.បកូរ៉េបានបាញ់បង្ហោះកាំជ្រួចថ្មី Chollima-១ ដោយជោគជ័យ ដាក់ផ្កាយរណប Malligyong-១ ទៅកាន់គន្លងតារាវិថី។ (រូបថតឯកសារ៖ Yonhap/TTXVN)

នាថ្ងៃទី ១ ខែមេសា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានីត (ស.ប.ប) កូរ៉េ បានប្រកាសថា គេនឹងជំរុញការអភិវឌ្ឍវិស័យអវកាស និងបញ្ជាក់ឡើងវិញនូវ ផែនការ បាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ ជាច្រើនក្នុងឆ្នាំនេះ បន្ទាប់ពីបានដាក់ ផ្កាយរណបប្រភេទនេះចូលទៅក្នុងគន្លងតារាវិថីជាលើកដំបូងក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣។

ទីភ្នាក់ងារសារព័ត៌មានកណ្ដាលស.ប.បកូរ៉េ (KCNA) បានដកស្រង់សេចក្តីថ្លែង ការណ៍របស់លោក Pak Kyong-su នាយករងនៃទីភ្នាក់ងារបច្ចេកវិទ្យាអវកាសជាតិ ស.ប.បកូរ៉េ ដោយឲ្យដឹងថា ការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ Malligyong-១ ប្រកបដោយជោគជ័យកាលពីឆ្នាំមុន បាននាំមកនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់សម្រាប់ សមត្ថភាពការពារជាតិ ហើយការបាញ់បង្ហោះមួយចំនួនទៀតត្រូវបានរំពឹងទុកក្នុង ឆ្នាំនេះ។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់កាន់តែខ្លាំងឡើងនៃការអភិវឌ្ឍវិស័យ អវកាស លោក Pak Kyong-su បាននិយាយថា ទីក្រុងព្យុងយ៉ាងកំពុងខិតខំប្រឹងប្រែង ប្រើប្រាស់ផ្កាយរណបសម្រាប់គោលដៅផ្សេងៗគ្នាជាច្រើន ដូចជាកសិកម្ម ការគ្រប់ គ្រងដី និងការការពារគ្រោះមហន្តរាយធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ