|
ការបាញ់សាកល្បងកាំជ្រួចក្នុងការធ្វើសមយុទ្ធមួយរបស់កងទ័ពស.ប.បកូរ៉េ (រូបថត៖Yonhap/TTXVN) |
(VOVworld) - នាថ្ងៃទី៣ សីហា ទីភ្នាក់ងារសារព័ត៌មាន Yonhap ដកស្រង់ព័ត៌
មានពីក្រុមប្រឹក្សាសេនាធិការសម្ព័ន្ធយោធារបស់កូរ៉េខាងត្បូង (JCS) ឲ្យដឹងថា
ស.ប.បកូរ៉េបានបាញ់បង្ហោះកាំជ្រួចមួយគ្រាប់ទៅក្នុងតំបន់សមុទ្រប៉ែកខាងកើត
ប្រទេសនេះ នាម៉ោង៧និង៥០នាទីព្រឹកតាមម៉ោងតំបន់។នេះជាការបាញ់បង្ហោះ
កាំជ្រួចថ្មីបំផុតរបស់ព្យុងយ៉ាងដែលរំលោភទៅលើសេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សា
សន្តិសុខអ.ស.បដោយហាមឃាត់ប្រទេសនេះអភិវឌ្ឍន៍បច្ចេកវិទ្យា នុយក្លេអ៊ែរនិង
កាំជ្រួច។មុននេះ២សប្ដាហ៍ ស.ប.បកូរ៉េបានបាញ់បង្ហោះកាំជ្រួច ប្រភេទ Scud ចំនួន
៣គ្រាប់ពីនាវាមុជទឹក៕