ស.ប.បកូរ៉េបាញ់មីស៊ីលផ្លោង
(VOVWORLD) - អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា គេបានរក ឃើញមីស៊ីលដែលត្រូវបានបាញ់ចេញពីតំបន់ Mupyong-ri ក្នុងខេត្ត Jagang ភាគខាង ជើងស.ប.បកូរ៉េ នៅវេលាម៉ោង ៧៖២៣នាទី ព្រឹក ថ្ងៃទី៤ ខែតុលា តាមម៉ោងក្នុងស្រុក ហើយមីស៊ីលនេះបានហោះឆ្លងកាត់ប្រទេសជប៉ុន។
ទូរទស្សន៍កូរ៉េខាងត្បូងចុះផ្សាយអំពីការបាញ់មីស៊ីលផ្លោងរបស់ស.ប.បកូរ៉េនៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២២។ រូបថត៖ AFP/VNA |
នៅព្រឹកថ្ងៃទី៤ ខែតុលា យោធាកូរ៉េខាងត្បូងបានប្រកាសថា ស.ប.បកូរ៉េ បាន បាញ់មីស៊ីលផ្លោងដែលមិនស្គាល់អត្តសញ្ញាណ ទៅកាន់តំបន់សមុទ្រខាងកើតនៃ ប្រទេសនេះ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា គេបានរក ឃើញមីស៊ីលដែលត្រូវបានបាញ់ចេញពីតំបន់ Mupyong-ri ក្នុងខេត្ត Jagang ភាគខាង ជើងស.ប.បកូរ៉េ នៅវេលាម៉ោង ៧៖២៣នាទី ព្រឹក ថ្ងៃទី៤ ខែតុលា តាមម៉ោងក្នុងស្រុក ហើយមីស៊ីលនេះបានហោះឆ្លងកាត់ប្រទេសជប៉ុន។ នៅក្នុងសារផ្ញើទៅកាន់សារ ព័ត៌មាន JCS បានបញ្ជាក់ថា "ខណៈពេលដែលបង្កើនការឃ្លាំមើល និងការប្រុងប្រយ័ត្ន កងទ័ពកូរ៉េខាងត្បូងរក្សាភាពត្រៀមខ្លួនជាស្រេចខ្ពស់បំផុត ហើយសហការយ៉ាងជិត ស្និទ្ធជាមួយសហរដ្ឋអាមេរិក"។
នេះជាការបាញ់មីស៊ីលលើកទី៥ របស់ទីក្រុងព្យុងយ៉ាង ក្នុងរយៈពេល ១០ថ្ងៃ កន្លងមកនេះ ក្នុងបរិបទដែលអាមេរិក និងកូរ៉េខាងត្បូង ទើបតែបានធ្វើសមយុទ្ធប្រឆាំង នាវាមុជទឹក ជាមួយកងទ័ពជើងទឹកជប៉ុន កាលពីសប្តាហ៍មុន៕