ស.ប.បកូរ៉េបដិសេធសំណើររបស់កូរ៉េខាងត្បូងអំពីការប្រកាសបញ្ចប់សង្គ្រាម

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកណ្ដាលស.ប.បកូរ៉េ (KCNA) បានដកស្រង់សម្ដីរបស់ អនុរដ្ឋមន្រ្តីការបរទេសលោកស្រី Ri Thae-song ចាត់ទុកថា សំណើរខាងលើគឺ “ប្រញាប់ប្រញាល់ពេក” ព្រមទាំងអះអាងថា “នឹងគ្មានការផ្លាស់ប្ដូរណាមួយ” ប្រសិនបើស្ថានភាព នយោបាយជុំវិញស.ប.បកូរ៉េនិងគោលនយោបាយរបស់អាមេរិកនៅតែបានរក្សា ដដែល។

ស.ប.បកូរ៉េបដិសេធសំណើររបស់កូរ៉េខាងត្បូងអំពីការប្រកាសបញ្ចប់សង្គ្រាម - ảnh 1ប៉ូស្តិ៍យាមសន្តិសុខរបស់កូរ៉េខាងត្បូងនៅតំបន់ DMZ ជាប់ព្រំដែនជាមួយស.ប.បកូរ៉េ។
(រូបថត៖ AFP/VNA)
នៅថ្ងៃទី២៤ ខែកញ្ញា ស.ប.បកូរ៉េបានច្រានចោលសំណើររបស់ប្រធានាធិបតី កូរ៉េខាងត្បូងលោក Moon Jae-in អំពីការប្រកាសជាផ្លូវការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣។
ទីភ្នាក់ងារសារព័ត៌មានកណ្ដាលស.ប.បកូរ៉េ (KCNA) បានដកស្រង់សម្ដីរបស់ អនុរដ្ឋមន្រ្តីការបរទេសលោកស្រី Ri Thae-song ចាត់ទុកថា សំណើរខាងលើគឺ “ប្រញាប់ប្រញាល់ពេក” ព្រមទាំងអះអាងថា “នឹងគ្មានការផ្លាស់ប្ដូរណាមួយ” ប្រសិនបើស្ថានភាព នយោបាយជុំវិញស.ប.បកូរ៉េនិងគោលនយោបាយរបស់អាមេរិកនៅតែបានរក្សា ដដែល។
នាយប់ថ្ងៃទី២៣ ខែកញ្ញា លោក Moon Jae-in ចាត់ទុកថា ស.ប.បកូរ៉េនៅតែ រក្សាបទបញ្ជាផ្អាកការសាកល្បងនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីលចម្ងាយឆ្ងាយ ដែល ព្យុងយ៉ាងដាក់ចេញដោយខ្លួនឯង ហើយស.ប.បកូរ៉េហាក់ដូចជាកំពុងទុកចំហ ឱកាសធ្វើកិច្ចសន្ទនា។
មុននោះ ក្នុងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ ខែកញ្ញា លោកប្រធានាធិបតី Moon Jae-in បានស្នើឲ្យប្រទេសកូរ៉េទាំងពីរ និងអាមេរិក អាចរួមជាមួយចិន នាំចេញសេចក្ដីប្រកាសជាផ្លូវការអំពីការបិទបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ