ស.ប.បកូរ៉េប្រកាសនឹងតបតវិញការវាយប្រហារទាំងអស់

ស.ប.បកូរ៉េប្រកាសនឹងតបតវិញការវាយប្រហារទាំងអស់ - ảnh 1
កងកម្លាំងទាហានស.ប.បកូរ៉េ (រូបថត៖japantimes.co.jp)

(VOVworld) - នាថ្ងៃទី១៥ មេសា អនុប្រធានបក្សពលកម្មកូរ៉េ Choe Ryong-Hae
ប្រកាសថា ប្រទេសនេះត្រៀមខ្លួនជាស្រេចតបតវិញនូវការវាយប្រហារដោយ
នុយក្លេអ៊ែរទាំងអស់របស់អាមេរិក។ឥស្សរៈជនមានអំណាចធំទី២នៃស.ប.បកូរ៉េរូប
នេះ ប្រកាសដូច្នេះក្នុងបទសន្ទរកថានៅទីលាន Kim Il-sung នៅរដ្ឋធានីព្យុងយ៉ាង
ដែលជាកន្លែងប្រព្រឹត្តទៅពិធីព្យុហយាត្រាដោយទ្រង់ទ្រាយធំសំដៅរំលឹកខួបលើក
ទី១០៥ទិវាកំណើតរបស់ស្ថាបនិកប្រទេស អតីតប្រធានរដ្ឋលោក Kim Il-sung។
សេចក្ដីប្រកាសពោលខាងលើត្រូវបាននាំចេញក្នុងកាលៈទេសៈដែលអាមេរិក
កំពុងបង្កើនសម្ពាធទៅលើស.ប.បកូរ៉េ សំដៅលុបបំបាត់កម្មវិធីអភិវឌ្ឍន៍អាវុធ
នុយក្លេអ៊ែររបស់ព្យុងយ៉ាង។
ក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍ធំធេងនេះ ស.ប.បកូរ៉េបានឧទ្ទេសនាមជាលើក
ដំបូងអំពីប្រភេទកាំជ្រួចដែលត្រូវបានបាញ់បង្ហោះពីនាវាមុជទឹក (SLBM)។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត ក្រុមហ៊ុនអាកាសចរណ៍ Air China របស់
ចិន ប្រកាសថា ក្រុមហ៊ុននេះនឹងបញ្ឈប់ជាបណ្ដោះអាសន្នជើងហោះហើរ
ប៉េកាំង-ព្យុងយ៉ាងចាប់ពីថ្ងៃទី១៧ មេសា ខាងមុខ។ក្រុមប្រឹក្សាសន្តិសុខជាតិ
ជប៉ុន នាថ្ងៃទី ១៤ មេសា បានប្រជុំអំពីវិធានការជំលៀសប្រជាពលរដ្ឋប្រទេស
នេះប្រមាណ ៦ម៉ឺននាក់ចាកចេញពីកូរ៉េខាងត្បូង ក្នុងករណីកើតមានឡើងវិបត្តិ
ដោយកម្មវិធី អាវុធនុយក្លេអ៊ែររបស់ស.ប.បកូរ៉េបង្កឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ