ស.ប.បកូរ៉េប្រឆាំងជំទាស់បទដាក់ទណ្ឌកម្មរបស់អាមេរិក
(VOVWORLD) - ក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃទី១ សីហា អ្នកនាំពាក្យក្រសួងការ បរទេសស.ប.បកូរ៉េបានប្រឆាំងជំទាស់ការដែលអាមេរិកអនុម័តលើបទដាក់ ទណ្ឌកម្មថ្មីតម្រង់ទៅលើប្រទេសនេះទាក់ទិនដល់កម្មវិធីអភិវឌ្ឍន៍កាំជ្រួចឆ្លងទ្វីប។
មេដឹកនាំស.ប.បកូរ៉េលោក Kim Jong Un (រូបថត៖Reuters/KCNA) |
(VOVworld) - ក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃទី១ សីហា អ្នកនាំពាក្យក្រសួងការ បរទេសស.ប.បកូរ៉េបានប្រឆាំងជំទាស់ការដែលអាមេរិកអនុម័តលើបទដាក់ ទណ្ឌកម្មថ្មីតម្រង់ទៅលើប្រទេសនេះទាក់ទិនដល់កម្មវិធីអភិវឌ្ឍន៍កាំជ្រួចឆ្លងទ្វីប។ បទដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងស.ប.បកូរ៉េ រុស្ស៊ីនិងអ៊ីរ៉ង់ដែលរដ្ឋសភាអាមេរិក អនុម័តនាពេលថ្មីៗនេះ អាចឲ្យកើតមានឡើងប្រតិកម្មអន្តរជាតិដ៏ខ្លាំងក្លា។ មុននោះ នាចុងខែកក្កដាកន្លងទៅ សភាអាមេរិកទាំង២ បានអនុម័តលើគំរោង ច្បាប់ដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើប្រទេសទាំង៣ពោលខាងលើ ដោយមិនអើពើ ដល់ការដែលប្រធានាធិបតីលោក Donald Trump ប្រឆាំងជំទាស់គំរោងច្បាប់ នេះ។
ទាក់ទិនដល់បញ្ហាស.ប.បកូរ៉េដែរ នាថ្ងៃទី១ សីហា មន្ត្រីមួយរូបនៃក្រសួង ការបរទេសកូរ៉េខាងត្បូងឲ្យដឹងថា សេអ៊ូលកំពុងជំរុញជំនួបត្រីភាគីថ្នាក់រដ្ឋមន្រ្តី ការបរទេសជាមួយអាមេរិកនិងជប៉ុនដើម្បីពិភាក្សាអំពីបញ្ហានុយក្លេអ៊ែររបស់ ស.ប.បកូរ៉េនិងបញ្ហាផ្សេងៗទៀតដែលភាគីទាំង៣យកចិត្តទុកដាក់ដូចគ្នាផងដែរ៕