|
រូបភាពនៃការសាកល្បងកាំជ្រួចមួយរបស់ស.ប.បកូរ៉េកាលពីថ្ងៃទី៧ មិនា ឆ្នាំ២០១៧
(រូបថត៖ EPA/ TTXVN) |
(VOVworld) - នាព្រឹកព្រលឹមថ្ងៃទី២៩ មេសាស.ប.បកូរ៉េ បានបាញ់សាកល្បង
កាំជ្រួចពីកន្លែងមួយនៅប៉ែកខាងជើងរដ្ឋធានីព្យុងយ៉ាង ប៉ុន្តែករណីនេះបាញ់សាក
ល្បងនេះទទួល បរាជ័យ។កាំជ្រួចនេះមិនហោះឆ្លងផុតពីដែនដីស.ប.បកូរ៉េបាន
ឡើយ។
ថ្លែងមតិលើគេហទំព័ត Twitter ប្រធានាធិបតីអាមេរិកលោក Donald Trump បាន
រិះគន់ករណីសាកល្បងកាំជ្រួចពោលខាងលើរបស់ស.ប.បកូរ៉េគឺខ្វះ ការគោរព
ចំពោះប្រទេសចិនជិតខាងក៏ដូចជាប្រធានរដ្ឋប្រទេសនេះលោក Xi Jinping ផងដែរ។
ក្នុងពេលនោះ ក្រសួងការបរទេសកូរ៉េខាងត្បូងសង្កត់ធ្ងន់ថា នេះជាការរំលោភ
បំពានដ៏ច្បាស់លាស់ទៅលើសេចក្ដីសំរេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខ
អ.ស.ប។
ករណីសាកល្បងកាំជ្រួចពោលខាងលើកើតមានឡើងក្នុងកាលៈទេសៈក្រុម
ប្រឹក្សាសន្តិសុខអ.ស.បទើបនឹងបានរៀបចំសម័យប្រជុំពិសេសកាលពីថ្ងៃទី២៨
មេសា ស្ដីអំពីបញ្ហានុយក្លេអ៊ែររបស់ស.ប.បកូរ៉េ ក្នុងនោះ រដ្ឋមន្រ្តីការបរទេស
អាមេរិកលោក Rex Tillerson ព្រមានថា បរាជ័យក្នុងការទប់ស្កាត់កម្មវិធីនុយ
ក្លេអ៊ែរនិងកាំជ្រួចរបស់ស.ប.បកូរ៉េ នឹងនាំទៅដល់មហន្តរាយសោកនាដ្ឋកម្ម៕