ស.ប.បកូរ៉េស្នើរឲ្យរៀបចំសន្និសីទអន្តរកូរ៉េអំពីការបង្រួបបង្រួមឡើងវិញ

ស.ប.បកូរ៉េស្នើរឲ្យរៀបចំសន្និសីទអន្តរកូរ៉េអំពីការបង្រួបបង្រួមឡើងវិញ - ảnh 1
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Hwang Kyo-ahn កំពុងបំពេញទស្សនកិច្ចការងារនៅចិនអំពីបញ្ហាស.ប.បកូរ៉េ  (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២៧ មិថុនា ស.ប.បកូរ៉េបានស្នើរឲ្យរៀបចំសន្និសីទមួយជាមួយ
កូរ៉េខាងត្បូងសំដៅពិភាគ្សាអំពីការស្ដារឯកភាពនិងសន្តិភាពឡើងវិញនៅឧបទ្វីប
កូរ៉េ។តាមទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ (KCNA) ថា ស.ប.បកូរ៉េស្នើរឲ្យរៀប
ចំជំនួបមួយនាថ្ងៃទី១៥ សីហាខាងមុខនៅរដ្ឋធានីព្យុងយ៉ាងឬទីក្រុងព្រំដែន
Kaesong ដោយមានការចូលរួមរបស់តំណាងនៃគណៈបក្សនយោបាយ អង្គការ និង
មជ្ឈដ្ឋានមន្ត្រីកូរ៉េទាំងពីរភាគនិងអន្តរជាតិ។
ក្រោយពីមហាសន្និបាតទូទាំងប្រទេសលើកទី៧របស់បក្សពលកម្មស.ប.បកូរ៉េ
ដែលប្រព្រឹត្តទៅកាលពីខែឧសភាកន្លងទៅ ព្យុងយ៉ាងបានស្នើរជាច្រើនលើកច្រើន
សារឲ្យសេអ៊ូលរៀបចំជំនួបចរចារ ប៉ុន្តែកូរ៉េខាងត្បូង បដិសេធដោយសារចាត់ទុក
ថា រាល់សំណើរពោលខាងលើគឺខ្វះភាពស្មោះត្រង់ ព្រមទាំងសង្កត់ធ្ងន់ថា ដំបូង
បង្អស់គឺព្យុងយ៉ាងត្រូវអះអាងជាថ្មីម្ដងទៀតនូវការសន្យាលុបបំបាត់អាវុធ នុយក្លេ
អ៊ែរមុនពេលតភ្ជាប់ការចរចារឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ