ស.ប.ប.ក.អំពាវនាវកូរ៉េខាងត្បូងបញ្ចប់សកម្មភាពធ្វើសមយុទ្ធរួមជាមួយអាមេរិក
(VOVWORLD) -នាថ្ងៃទី ១៦ កុម្ភៈស.ប.ប.ក. បានអំពាវនាវឲ្យកូរ៉េខាងត្បូងលុបចោលបណ្ដា ការធ្វើសមយុទ្ធរួមជាមួយអាមេរិកសំដៅកែលំអថែមទៀតទំនាក់ទំនងអន្តរកូរ៉េ ព្រមទាំងអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ព្យុងយ៉ាងក្នុងការជំរុញសមត្ថភាពនុយក្លេអ៊ែរ។ តាមទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo ថា៖ ក្នុងអត្ថធិប្បាយរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៦
កូរ៉េខាងត្បូង ធ្វើសមយុទ្ធរួមជាមួយអាមេរិកនាឆ្នាំ២០១៣
|
នាថ្ងៃទី ១៦ កុម្ភៈស.ប.ប.ក. បានអំពាវនាវឲ្យកូរ៉េខាងត្បូងលុបចោលបណ្ដា ការធ្វើសមយុទ្ធរួមជាមួយអាមេរិកសំដៅកែលំអថែមទៀតទំនាក់ទំនងអន្តរកូរ៉េ ព្រមទាំងអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ព្យុងយ៉ាងក្នុងការជំរុញសមត្ថភាពនុយក្លេអ៊ែរ។ តាមទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo ថា៖ ក្នុងអត្ថធិប្បាយរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៦ ទិវាកំណើតរបស់ អតីតថ្នាក់ដឹកនាំ Kim Jong-Il គេហទំពណ៌រUriminzokkiri របស់កូរ៉េខាងជើងបានសង្កត់ធ្ងន់ថា៖ គប្បីបញ្ចប់អោយបានជារៀងរហូតសមយុទ្ធរួមរវាងអាមេរិកនិងកូរ៉េខាងត្បូងដែលត្រូវបានផ្អាក់ក្នុងរយៈពេលប្រព្រឹត្តទៅ Olympicរដូវរងារនិង Paralympics ២០១៨ នៅទីក្រុង PyeongChang កូរ៉េខាងត្បូង។ ក្នុងពេលជាមួយគ្នានោះ កាសែត Rodong Sinmun របស់កូរ៉េខាងជើង ក៏បានអះអាងនាថ្ងៃដដែលថា៖ ព្យុងយ៉ាងបានក្លាយទៅជាមហាអំណាចនុយក្លេអ៊ែរអាស្រ័យដោយការខំប្រឹងប្រែងយ៉ាងម៉ត់ចត់របស់អតីតថ្នាក់ដឹកនាំ Kim Jong-Il។ មជ្ឈដ្ឋានអ្នកវិភាគបានបញ្ជាក់ថា៖ ព្យុងយ៉ាងនៅមានគំនិតអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរដោយមិនអើពើដល់ភាពកក់ក្តៅក្នុងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង៕