សប្បាយបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម

(VOVworld) - សំដៅស្វាគមន៍ការរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគ
ខាងត្បូង នាថ្ងៃទី១៣ មិនា គណៈកម្មាធិការប្រជាជនខេត្ត Quang Nam ភាគ
កណ្ដាលវៀតណាម បានរៀបចំការតាំងពិព័រណ៍រូបថតសិល្បៈដោយប្រធានបទ
“Quang Nam - ព័ណ៌ស្រុកកំណើត”។បណ្ដាវណ្ណកម្មបានបង្ហាញពីសេចក្ដីស្នេហាដ៏
ជ្រាលជ្រៅចំពោះស្រុកកំណើត មោទនភាពនិងសេចក្ដីសង្ឃឹមទៅលើការផ្លាស់ប្ដូរ
អភិវឌ្ឍន៍នៃតំបន់ដី Quang Nam ដ៏វីរភាព។
សប្បាយបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម - ảnh 1
វិថីបុរាណHoi An - រមនីយដ្ឋានល្បីឈ្មោះ១នៃខេត្ត Quang Nam

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះខេត្ត Binh Dinh ភាគ
កណ្ដាលវៀតណា (ថ្ងៃទី៣១ មិនា ឆ្នាំ១៩៧៥ ថ្ងៃតី៣១ មិនា ឆ្នាំ២០១៥) និងរំដោះ ភាគខាងត្បូងឯកភាពប្រទេសជាតិ ចាប់ពីថ្ងៃទី២៨ មិនាដល់ទី១ មេសា ខាងមុខ
នេះ ខេត្តនឹងរៀបចំសកម្មភាពវប្បធម៌សិល្បៈជាច្រើនដ៏វិសេសវិសាល ក្នុងនោះ
មានពិធីបាញ់កាំជ្រួចផ្កានៅទីក្រុង Quy Nhon និងស្រុក Hoai Nhon។ទន្ទឹមនឹងនោះ
ស្រុក ទីរួមខេត្តនានានិងទីក្រុង Quy Nhon ក៏រៀបចំសកម្មភាពជួបមុខជា ប្រពៃណី
តងស្នងសងគុណ និងសកម្មភាពវប្បធម៌កីឡាទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ