សាព័ត៌មានអឺរ៉ុបវាយតម្លៃខ្ពស់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung

(VOVworld)-នាថ្ងៃទី៣ធ្នូ សាព័ត៌មានអេឡិចត្រូនិកនិងបណ្តាញអ៊ិនធើណែត
ជាច្រើនរបស់បែលហ្សិកនិងអឺរ៉ុបបានចុះផ្សាយព័ត៌មានស្តីពីដំណើទស្សនកិច្ចនៅ បែលហ្សិកនិងសហភាពអឺរ៉ុប (EU) របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung នា
ពេលកន្លងទៅ។

សាព័ត៌មានអឺរ៉ុបវាយតម្លៃខ្ពស់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ជាមួយប្រធានសភាពអឺរ៉ុប លោក
 Martin Schulz (រូបថតៈ VGP/Nhật Bắc)

        ទីភ្នាក់ងារសាព័ត៌មាន RTBF របស់បែលហ្សិក បានសរុបឡើងវិញនូវបណ្តា គម្រោងការសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមជាមួយបែលហ្សិកដែល បានលើកឡើងនៅក្នុងជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រីបែលហ្សិក Charles Michael និងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ។ អត្ថបទនេះ ក៏បានសង្កត់
ធ្ងន់នូវសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រី Charles Michael នោះគឺ​បែលហ្សិកគាំទ្រ
យ៉ាងខ្លាំងក្លារនូវបណ្តាគំរោងការរបស់អង្គភាពអាជីវកម្មបែលហ្សិក នៅវៀតណាម។

        ក្នុងអត្ថបទមានចំណងជើងថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីEU-វៀតណាម ជាកិច្ចព្រមព្រៀងមួយសមស្របនឹងសម័យកាល” បានចុះផ្សាយលើ បណ្តាញអិន
ធ្វើណែត  Europe Presse Image ដែលបានដកស្រង់ប្រសាសន៍របស់សមាជិកសភា
Franck Prous ដោយចាត់ទុកថា កិច្ចព្រមព្រៀងនេះ ជានិមិត្តរូប សម្រាប់អនាគត់នៃ
គោលនយោបាយពាណិជ្ជកម្មរបស់EU។

        ក្នុងពេលជាមួយគ្នានោះ ទំព័រវែប “L’antenne ” បានលើកច្បាស់ថា កិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ជាកិច្ចព្រមព្រៀងដំបូងរបស់ EU ជាមួយប្រទេសកំពុងអភិវឌ្ឍន៍មួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ