ស្ពាន Bac Luan II ច្រកទ្វារអន្តរជាតិ Mong Cai-Quang Ninh បានដំណើរការឡើងវិញ

(VOVWORLD) -  ស្ពាន Bac Luan II ជាច្រកទ្វារព្រំដែនអន្តរ ជាតិ Mong Cai នឹងចាប់ផ្តើមដំណើរការឡើងវិញចាប់ពីថ្ងៃទី ៧ ខែកុម្ភៈ។ នេះគឺជាលទ្ធផលនៃកិច្ចពិភាក្សា នាពេលថ្មីៗនេះរវាងរដ្ឋាភិបាលនៃទីក្រុង Mong Cai ខេត្ត Quang Ninh (វៀត ណាម) និងទីក្រុងDongxing (ចិន)។

មុននោះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល បានបញ្ជាណែនាំអំពីការធានាសកម្មភាពនាំចេញនាំចូល និងដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ដែលដំណើរការធម្មតា រួមទាំងឆ្លើយតបតាមតម្រូវការនៃការងារបង្ការនិងទប់ទល់នឹងជំងឺរលាកផ្លូវដង្ហើមបណ្តាលពីវីរុសកូរ៉ូណាថ្មី (ជំងឺរាតត្បាត nCoV)។

សូមគូសបញ្ជាក់ថា ស្ពាន Bac Luan II ច្រកទ្វារអន្តរជាតិ Mong Cai ត្រូវបានបើកអោយដំណើរការនាខែមិនា ឆ្នាំ ២០១៩។ ប៉ុន្តែ នាពេលថ្មីៗនេះ ដោយសារស្ថានភាពរីករាលដាលនៃជំងឺរាតត្បាត nCoV ហេតុដូច្នេះស្ពានត្រូវផ្អាកមួយរយៈសិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ