ស្ពាន RONG ទទួលបានរង្វាន់ថ្លៃថ្នូរបំផុតលើពិភពលោកអំពីបច្ចេកទេស
|
ស្ពាន RONG (TTXVN) |
(VOV)_ស្ពាន Rong សំណង់ដ៏ល្បីឈ្មោះនៅទីក្រុង Da Nang (ភាគកណ្ដាលវៀត
ណាម) ដណ្ដើមបានរង្វាន់ Grand Award ឆ្នាំ ២០១៤ ដោយក្រុមប្រឹក្សារបណ្ដាក្រុមហ៊ុន បច្ចេកទេសអាមេរិក ប្រគល់ជូន។ នេះគឺចារង្វាន់ដែលបានចាត់ទុកជារង្វាន់ ថ្លៃថ្នូរបំ ផុតរបស់ផ្នែកបច្ចេកទេសសកល។ ស្ពាន Rong ជាសំណង់មួយក្នុងចំណោមសំណង
និងគំរោងការណ៍៨ឆ្នើមបំផុតលើពិភពលោក ត្រូវបានលើកសរសើរ និងប្រគល់រង្វាន់នៅក្នុងពិធីប្រគល់រង្វាន់បច្ចេកទេសឆ្នើម EFA បានប្រព្រឹត្តទៅនាថ្ងៃទី៣០ មេសា នៅទី ក្រុងវ៉ាស៊ីនតោន (អាមេរិក)។ តាងនាមអោយរដ្ឋអំណាងនិងប្រជាជន ទីក្រុងDa Nang ថ្លែងមតិនៅក្នុងពិធីប្រគល់រង្វាន់ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក
Vo Duy Khuong បានអោយដឹងថា៖
“ស្ពាន Rong ជាមោទនភាពរបស់ប្រជាជន Da Nang និងពានរង្វាន់ថ្ងៃនេះ ធ្វើឲ្យមោទនភាពនេះបានកើនឡើងទ្វេដង។ ដោយរង្វាន់នេះ ស្ពាន Rong នឹង ជាបេសកជនសន្តិភាពនិងសុឆន្ទះ ផ្សាភ្ជាប់វៀតណាមជាមួយមិត្តភក្តិអន្តរជាតិ។ នេះក៏ជាការទទួលស្គាល់អំពីបច្ចេកទេស រចនាសម្ព័ន្ធគឺសមទៅនឹងបច្ចេកវិទ្យា បច្ចេកទេសកម្រិតសកលលោក”។
ស្ពាន Rong ត្រូវបានវាយតម្លៃខ្ពស់អំពីការរចនាពិសេស។ ចំណុចសំខាន់គឺ ស្ពាននេះត្រូវបានរចនាតាមរូបនាគ ដោយផ្សារភ្ជាប់ជាមួយវប្បធម៌វៀតណាម ប្រភពដើមរបស់ជនជាតិវៀតណាម៕