ស្ពានតភ្ជាប់វប្បធម៌មិត្តភាពវៀតណាម-អាមេរិក
|
ស្ពានតភ្ជាប់វប្បធម៌មិត្តភាពវៀតណាម-អាមេរិក |
(VOV)_នាព្រឹកថ្ងៃទី២០ ឧសភា នៅទីក្រុងហាណូយ សមាគមវៀតណាម-អាមេរិក
នៃសម្ព័ន្ធភាពបណ្ដាសមាគមមិត្តភាពវៀតណាម និងរោងពុម្ភពិភពលោក បានរួម
សហការរៀបចំជំនួបប្រាស្រ័យ៖ ស្ពានតភ្ជាប់វប្បធម៌មិត្តភាព វៀតណាម-អាមេរិក។
នេះគឺជាព្រឹត្តិការណ៍វប្បធម៌ពោពេញទៅដោយអត្ថន័យ ត្រូវបានរៀបចំឡើង មុននឹង
ដំណើរបំពេញទស្សនកិច្ចនៅវៀតណាម របស់ប្រធានាធិបតីអាមេរិក លោក Barack
Obama ។ថ្លែងមតិនៅទីនេះ អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក
Nguyen Tam Chien ប្រធានសមាគមវៀតណាម-អាមេរិក បានរំលឹកឡើងវិញ នូវចំ
ណុចសំខាន់ និងសកម្មភាពនានា ក្នុងជំនួបប្រាស្រ័យវប្បធម៌មិត្តភាពប្រជាជន
រវាងវៀតណាមនិងអាមេរិក ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅ។ ឯកអគ្គរដ្ឋទូត Nguyen
Tam Chien បានសង្កត់ធ្ងន់ថា៖ វប្បធម៌ជាប្រភពដើមរបស់សុភមង្គល ការយល់ដឹង
អំពីវប្បធម៌របស់គ្នា នឹងរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ៕