ស្ពានទូរទស្សន៍ “មាតុប្រទេសក្រលែកមើលពីសមុទ្រ”

ស្ពានទូរទស្សន៍ “មាតុប្រទេសក្រលែកមើលពីសមុទ្រ” - ảnh 1
យុវជនវៀតណាមរាប់ពាន់នាក់បានចូលរួមកម្មវិធី
 (រូបថតៈ dantri.vn)


(VOVworld)-នាយប់ថ្ងៃទី៨មិថុនា នៅឧទ្យាន Bien Dong របស់ទីក្រុង Da Nang និង
ស្រុកកោះ Ly Son របស់ខេត្ត Quang Ngai បានប្រព្រឹត្តទៅស្ពានទូរទស្សន៍ ស្តីអំពី “មាតុប្រទេសក្រលែកមើលពី សមុទ្រ”។ នេះជាកម្មវិធី១ក្នុងចំណោម បណ្តាកម្ម
វិធីស្នូលក្នុងយុទ្ធនាការផ្សព្វផ្សាយអំពីអធិបតេយ្យភាពសមុទ្រកោះវៀតណាម។ កម្មវិធីនេះក៏នាំមកឲ្យទស្សនិកជន រូបភាពទូទៅស្តីអំពីការតស៊ូរបស់វៀតណាម
ជាង១ខែកន្លងទៅ គិតចាប់តាំងពីរចិនបានដាក់ស្ថានីយ៍ខួង​ Haiyang Shiyou-៩៨១ ដោយខុសច្បាប់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ
របស់វៀតណាម។ លោក Dinh Kim Thao អ្ន​កត្រួតពិនិត្យជលផល១រូបចូលរួម ស្ពានទូរទស្សន៍នេះឲ្យដឹងថា៖

        “ទង្វើរបស់ចិនលើតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់ វៀតណាមគឺខុសឆ្គង រំលោភទៅលើអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២
។យើងអះអាងថា ការតស៊ូរបស់យើងគឺយុត្តិធម៌ ពីនោះបានបំផុសឡើង ឆន្ទះ
ប្តេជ្ញាតស៊ូដល់ជនវៀតណាមគ្រប់រូប បង្ខំឲ្យចិនដកចេញពីតំបន់សមុទ្រ របស់
វៀតណាម។ យើងជឿជាក់ថា យើងនឹងឈ្នះ ”។

        ស្ពានទូរទស្សន៍ “មាតុប្រទេសក្រលែកមើលពីសមុទ្រ”បានរួមចំណែក លើក ទឹកចិត្តមោទនភាព សេចក្តីស្នេហារបស់ប្រជាជនវៀតណាមចំពោះអធិបតេយ្យ​ភាព សមុទ្រកោះដ៏ពិសិដ្ឋរបស់មាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ