|
មហាសន្និបាតនារីទូទាំងប្រទេសបញ្ចប់ជោគជ័យ(រូបថត៖internet) |
(VOV)-មហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី១១ដែលទើបនិងបានរៀបចំប្រកប ដោយជោគជ័យនៅហាណូយ បានលើកឡើងនូវភារកិច្ចនឹងដំណោះស្រាយសំដៅកៀរគរ នារីវៀតណាមគ្រប់ស្រទាប់រួមវិភាគទានដល់ការអភិវឌ្ឌ្យរួមរបស់ចលនានារី។តាមប្រធាន
សំព័ន្ធសមាគមនារីវៀតណាម Nguyen Thi Thanh Hoaថា៖ស្មារតីស្នូលក្នុងការអនុវត្ត ទឹស
ដៅភារកិច្ចរបស់សមាគមក្នុងអាណត្តិនេះគឺពង្រីកថាមពលផ្ទៃក្នុងរបស់នារី កសាង អង្គការ
សមាគមរឹងមាំ បើកទូលាយចរិតជាសំព័ន្ធនឹងយកចិត្តទុកដាក់ជាពិសេសដល់ សកម្មភាព
កិច្ចការបរទេសរបស់សមាគម។ឆ្លើយតបនឹងបទសម្ភាសនៃអ្នកយកព័ត៏មាន វិទ្យុសម្លេង
វៀតណាមអំពីខ្លឹមសារនេះលោកស្រីNguyen Thi Thanh Hoa បានឲ្យដឹងថា៖ ក្នុងចំណោម
ភារកិច្ចសំខាន់ទាំង៦ដែលមហាសន្និបាតបានអនុម័ត្តនេះមានភារកិច្ចបង្កើន ការងារកិច្ចការ
បរទេសនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ខ្លឹមសារនៃភារកិច្ចនេះគឺ បើក ទូលាយកិច្ចសហ
ប្រតិបត្តិការអន្តរជាតិ សាមគ្កីភាព មិត្តភាពជាមួយប្រជាជន នារីបណ្តា ប្រទេស ពិសេសគឺ
ប្រទេសជិតខាង ពង្រីកទំនាក់ទំនងទ្វេភាគី ពហុភាគី សកម្មចូលរួម វេទីការប្រចាំតំបន់នឹង
អន្តរជាតិ ចលនាតស៊ូរបស់នារីនឹងប្រជាជនសកលលោកដើម្បី សន្តិភាព។យកចិត្តទុក
ដាក់លើកកំពស់ចំណេះដឹងរបស់កម្មាភិបាលសមាជីការសមាគមអំពីការងារកិច្ចការបរទេស
ប្រជាជនការយល់ដឹងអំពីសភាពការណ៏នារីលើសកលលោក។ ចំពោះបណ្តាខែត្រព្រំដែន សមាគមនារីត្រូវសកម្មចូលរួម រួមសហការដោយម្ចាស់ការដើម្បីកសាងផ្លូវព្រំដែនសន្តិភាព
មិត្តភាព ការពារបានអធិបតេយ្យភាព។
|
អំណរជោគជ័យរបស់មហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី១១(រូបថត៖ Internet) |
លោកស្រីNguyen Thi Thanh Hoa បានបន្តទៀតថា៖របៀបអនុវត្តរបស់សមាគមគឺក
សាងបណ្តារូបសណ្ធានសមស្របទៅនិងចរិតលក្ខណះ របស់នារី មុខសញ្ញាណាមាន
រូបសណ្ធាននោះ។ចំពោះបងប្អូននារីនៅឯបរទេស នឹងមាន សេចក្តីណែនាំដើម្បីបងប្អូន
នារីធ្វើជីវភាពនឹងចូលរួមក្រុមនារីរបស់ខ្លួននៅប្រទេសដែលខ្លួន ស្នាកនៅ។លោកស្រីក៏ឲ្យ
ដឹងដែរថា៖ក្នុងរយះពេលខាងមុខ សមាគមនារីវៀតណាមនឹង រៀបចំសន្និសិទនារីវៀត
ណាម១នៅបណ្តាប្រទេសអាហ្វ្រីកដែលមុនបង្អស់គឺនៅបណ្តា ប្រទេសអឺរ៉ុបខាងកើត
សំដៅលើកទឹកចិត្តបងប្អូននារីឲ្យចាំនឹងថែរក្សារបានចរិយាសម្បិត្តប្រពៃណីរបស់នារី
វៀតណាម នឹងមានការរួមវិភាគទានជាក់ស្តែងដល់មាតុប្រទេស៕