សភាជាន់ទាបជប៉ុនអនុម័តលើថវិការដ្ឋបំពេញបន្ថែមដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច

សភាជាន់ទាបជប៉ុនអនុម័តលើថវិការដ្ឋបំពេញបន្ថែមដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1
សភាជាន់ទាបជប៉ុនអនុម័តលើថវិការដ្ឋបំពេញបន្ថែមដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច (VNA)


(VOVworld) – នាថ្ងៃទី ៤ តុលា សភាជាន់ទាបជប៉ុនបានអនុម័តលើកញ្ចប់
ថវិការ រដ្ឋបំពេញបន្ថែម ៤១ ពាន់លានដុល្លាអាមេរិកសំដៅជំរុញ សេដ្ឋកិច្ចនៃ
ប្រទេសនេះដែលកំពុងប្រឈមមុខនឹងកំណើនសេដ្ឋកិច្ចដ៏យឺតយ៉ាវ។ ដោយ
មានថវិការថ្មីពោលខាងលើតែមួយផ្នែកត្រូវបានប្រើប្រាស់ក្នុងសកម្មភាព
កែលំអរហេដ្ឋារចនាសម្ព័ន្ធសំដៅទាក់ទាញភ្ញៀវទេសចរបរទេសមកដល់ជប៉ុន
និងការជំរុញនាំចេញកសិផល។ ប្រាក់ចំនួន ៤៣០ ពាន់លានយ៉េននឹងត្រូវបាន
លៃ ទុកដើម្បីជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យមក៏ដូចជាស្តារខឿន
សេដ្ឋកិច្ចតំបន់ឡើងវិញ។ រដ្ឋាភិបាលនិងគណៈបក្សប្រជាធិបតេយ្យសេរីភាព
 (LDP) កាន់អំណាចគ្រោង នឹងអនុម័តថវិការដ្ឋនេះនាថ្ងៃទី ១១ តុលា
ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ