សភាជាន់ទាបបែលហ្ស៊ិកបកស្រាយបំភ្លឺ អំពីសេចក្តីព្រាងសេចក្តីសម្រេចចិត្តគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ២០ ខែមិថុនា នៅសភាជាន់ទាបបែលហ្ស៊ិកក្នុងរដ្ឋធានីព្រុចសែល បានប្រព្រឹត្តទៅសម័យបកស្រាយបំភ្លឺ អនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxinនៅវៀតណាម ដឹកនាំដោយលោកស្រី Els Van Hoof ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាបបែលហ្ស៊ិក។
សមាជិកនៃគណៈកម្មាធិការសវនាការ។ រូបភាព៖ TTXVN |
ចូលរួមសម័យបកស្រាយបំភ្លឺ មានវត្តមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្ស៊ិក លោក Nguyen Van Thao ប្រធានសមាគមមិត្តភាពបែលហ្ស៊ិក-វៀតណាម លោក Pierre Gréga; នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Haemers លោក Jan Haemers; និងអ្នកនិពន្ធលោក André Bouny ប្រធានគណៈកម្មាធិការអន្តរជាតិគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម។
នៅទីនេះ គណៈប្រតិភូបានពិភាក្សាជាមួយសមាជិកសភាដែលបានស្នើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ក៏ដូចជាអ្នកជំនាញក្នុងវិស័យនេះ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ដោយអំពាវនាវឱ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាលបែលហ្ស៊ិកចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxinនៅវៀតណាម និងជំរុញឱ្យសភាជាន់ទាបបែលហ្ស៊ិកអនុម័តលើសេចក្តីសម្រេចចិត្តនេះ។
នៅខាងក្រៅសម័យបកស្រាយបំភ្លឺ លោក André Flahut សមាជិកសភាម្នាក់ដែលបានស្នើសេចក្តីព្រាងសេចក្តីសម្រេចចិត្តគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម មានក្តីសង្ឃឹមថា ដំណោះស្រាយនេះនឹងត្រូវបានអនុម័តនៅឆ្នាំ២០២៣នេះ ក្នុងឱកាសខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងបែលហ្ស៊ិក-វៀតណាម។ លោកស្រី Els Van Hoof ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាបបែលហ្ស៊ិកជឿជាក់ថា សេចក្តីសម្រេចចិត្តនេះនឹងត្រូវបានអនុម័តមុនចុងឆ្នាំនេះ។ ប្រសិនបើសេចក្តីសម្រេចចិត្តនេះត្រូវបានអនុម័ត រដ្ឋសភាបែលហ្ស៊ិកនឹងក្លាយជាស្ថាប័ននីតិបញ្ញត្តិដំបូងនៅអឺរ៉ុបដែលគាំទ្រចំពោះបញ្ហានេះ៕