សភាជាន់ទាបរុស្ស៊ីអនុម័តលើគំរោងច្បាប់តបតនឹងបទដាក់ទណ្ឌកម្មរបស់លោកខាងលិច

(VOVWORLD) - នាថ្ងៃទី ២២ ឧសភា ឌុយម៉ាជាតិរុស្ស៊ី (សភាជាន់ទាប) បានអនុម័តជាលើក ចុងក្រោយលើគំរោងច្បាប់ដែលអនុញ្ញាតឲ្យប្រធានាធិបតីដាក់ទណ្ឌកម្មសំដៅតបតវិញបទដាក់ទណ្ឌកម្មរបស់អាមេរិកនិងលោកខាងលិចក៏ដូចជាបណ្ដាប្រទេស «មិនស្និទ្ធស្នាល» ផ្សេងៗទៀតទៅលើរុស្ស៊ី។ 
សភាជាន់ទាបរុស្ស៊ីអនុម័តលើគំរោងច្បាប់តបតនឹងបទដាក់ទណ្ឌកម្មរបស់លោកខាងលិច - ảnh 1 សភាជាន់ទាបរុស្ស៊ីអនុម័តលើគំរោងច្បាប់តបតនឹងបទដាក់ទណ្ឌកម្មរបស់លោកខាងលិច

នាថ្ងៃទី ២២ ឧសភា ឌុយម៉ាជាតិរុស្ស៊ី (សភាជាន់ទាប) បានអនុម័តជាលើកចុងក្រោយលើគំរោងច្បាប់ដែលអនុញ្ញាតឲ្យប្រធានាធិបតីដាក់ទណ្ឌកម្មសំដៅតបតវិញបទដាក់ទណ្ឌកម្មរបស់អាមេរិកនិងលោកខាងលិចក៏ដូចជាបណ្ដាប្រទេស «មិនស្និទ្ធស្នាល» ផ្សេងៗទៀតទៅលើរុស្ស៊ី។ តាមនោះ ប្រធានាធិបតីរុស្ស៊ីអាច ប្រគល់សិទ្ធិដាក់ទណ្ឌកម្មឲ្យរដ្ឋាភិបាល។ ប៉ុន្តែ វិធានការទាំងនេះអាចមិនអនុវត្ត ចំពោះមុខទំនិញចាំបាច់ដែលរុស្ស៊ីមិនផលិតទេ។ ប្រធានាធិបតីរុស្ស៊ីក៏មានសិទ្ធិ នាំចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មសមស្របដោយឈរលើសំណើររបស់ក្រុម ប្រឹក្សាសន្តិសុខរុស្ស៊ីដែរ។ តាមផែនការ គំរោងច្បាប់នេះនឹងត្រូវបានដាក់ជូនឡើង ក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) មុនពេលប្រធានាធិបតីរុស្ស៊ីអនុម័ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ