សភាជាន់ទាបអង់គ្លេសបានបោះឆ្នោតប្រឆាំងនឹងកិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹង Brexit

(VOVWORLD) -ដោយមានសម្លេងគាំទ្រចំនួន ២០២ និងសម្លេងប្រឆាំងចំនួន ៤៣២ នាថ្ងៃទី ១៥ ខែមករា សភាជាន់ទាបអង់គ្លេសបានបោះឆ្នោតប្រឆាំងនឹងកិច្ចព្រមព្រៀងដកខ្លួនចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ដែលនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May និងថ្នាក់ដឹកនាំ EU បានឯកភាពគ្នា។
សភាជាន់ទាបអង់គ្លេសបានបោះឆ្នោតប្រឆាំងនឹងកិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹង Brexit - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May

បន្ទាប់ពីលទ្ធផលត្រូវបានប្រកាស លោកស្រី Theresa May បានទទួលស្គាល់ការបរាជ័យរបស់រដ្ឋាភិបាលដោយអះអាងថា សភាជាន់ទាបអង់គ្លេសបានលើកឡើងសំលេង ហើយរដ្ឋាភិបាលអង់គ្លេសនឹងស្តាប់។ ក៏ប៉ុន្តែលោកស្រី Theresa May ក៏បានប្រកាសដែរថា មិនដឹងច្បាស់ថាតើសភាជាន់ទាបគោរពលើការសម្រេចចិត្តធ្វើប្រជាមតិស្តីអំពី Brexit ដែរឬទេ។ នៅក្នុងសេចក្តីប្រកាសមួយបន្ទាប់ពីសភាជាន់ទាបអង់គ្លេសបដិសេដកិច្ចព្រមព្រៀង Brexit ជាមួយសហភាពអឺរ៉ុបនោះ ប្រធានគណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker បានប្រកាសថា EU នឹងពង្រឹងការត្រៀមរៀបចំសម្រាប់សេណារីយ៉ូ Brexit ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយឡើយ។ លោក Juncker បានព្រមានថា ការដែលសភាជាន់ទាបអង់គ្លេសបដិសេដចំពោះកិច្ចព្រមព្រៀង Brexit ដែលត្រូវបានរដ្ឋាភិបាលអង់គ្លេសនិង EU ចរចារគ្នាកាលពីមុនមក នឹងបង្កើនហានិភ័យនៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបដោយគ្មានការព្រមព្រៀងណាមួយទេ។ លោកបានអំពាវនាវអង់គ្លេសឱ្យបញ្ជាក់ច្បាស់ពីគោលបំណងរបស់ខ្លួនឱ្យបានឆាប់ៗដែលអាចធ្វើទៅ ហើយក៏សង្កត់ធ្ងន់ថាពេលវេលាកាន់តែជិតចប់ហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ