សភាជាន់ទាបអង់គ្លេសអនុម័តលើគម្រោងច្បាប់ពន្ធគយ

(VOVWORLD) -គម្រោងច្បាប់ពន្ធគយរបស់រដ្ឋាភិបាលអង់គ្លេស ដោយមានការកែប្រែចំនួន ៤ ត្រូវបានសភាជាន់ទាបនៃប្រទេសខ្លួនអនុម័តដោយមានអត្រាសម្លេងគាំទ្រចំនួន ៣១៨ និងសម្លេងប្រឆាំងចំនួន ២៨៥។

នាយប់ថ្ងៃទី ១៦ កក្កដា នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានអះអាងថាលោកស្រីមិនអត់ឪនចំពោះសំណូមពររបស់មជ្ឈដ្ឋានអ្នកនយោបាយដែលគាំទ្រ អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ឡើយ បន្ទាប់ពីពេលលោកស្រីបានឯកភាពចំពោះរាល់ការកែប្រែនូវគម្រោងច្បាប់សំខាន់ៗមួយចំនួន។ បន្ទាប់ពីការជជែកពិភាក្សាដែលអស់បន្លាយរយៈពេល ៧ ម៉ោងមក គម្រោងច្បាប់ពន្ធគយរបស់រដ្ឋាភិបាលអង់គ្លេស ដោយមានការកែប្រែចំនួន ៤ ត្រូវបានសភាជាន់ទាបនៃប្រទេសខ្លួនអនុម័តដោយមានអត្រាសម្លេងគាំទ្រចំនួន ៣១៨ និងសម្លេងប្រឆាំងចំនួន ២៨៥។ ក្នុងការកែប្រែទាំងនេះ មានមាត្រមួយគួរឲ្យកត់សម្គាល់គឺ អង់គ្លេសនឹងមិនប្រមូលពន្ធឲ្យ EU ក្រោយពី Brexit ឡើយ លើកលែងតែមានការរៀបចំសមស្របដែរ។ តាមផែនការ គម្រោងច្បាប់នេះនឹងត្រូវបានដាក់ជូនព្រឹទ្ធសភាអង់គ្លេស ដើម្បីអនុម័ត មុនពេលក្លាយទៅជាច្បាប់ជាផ្លូវការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ