សភាជាន់ទាបអាមេរិកគាំទ្រជាផ្លូវការលើការបញ្ចប់សង្គ្រាមកូរ៉េ
(VOVWORLD) - នាថ្ងៃទី១១ ខែកក្កដា សភាជាន់ទាបអាមេរិកបានអនុម័តលើខ្លឹមសារវិសោធនកម្មនៃសេចក្តីព្រាងច្បាប់ស្តីពីការអំពាវនាវជាផ្លូវការលើការបញ្ចប់សង្គ្រាមកូរ៉េ។
លោកស្រី Christine Ahn នាយិការអង្គការ Women Cross DMZ |
ខ្លឹមសារធ្វើវិសោធនកម្មនេះត្រូវបានលើកឡើងដោយសមាជិកសភាជាន់ទាបទាំងពីររូប គឺលោក Ro Khanna និងលោក Brad Sherman ត្រូវបានផ្តល់សច្ចាប័នដោយសភាជាន់ទាប។ នេះគឺជាលើកដំបូងដែលរដ្ឋសភាអាមេរិកមានកាយវិការយ៉ាងដូច្នេះ។ ខ្លឹមសារថ្មីបានទទួលស្គាល់សារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងខាងការទូតក្នុងការសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដោយអះអាងថាការបញ្ចប់សង្គ្រាមជាផ្លូវការគឺជាកត្តាគន្លឹះសំខាន់មួយឆ្ពោះទៅគោលដៅនេះផងដែរ។ លោកស្រី Christine Ahn នាយិការអង្គការ Women Cross DMZ បានវាយតម្លៃថា នេះគឺជាសញ្ញាច្បាស់លាស់ ដែលបង្ហាញថាជនជាតិអាមេរិកមានបំណងចង់បញ្ចប់ជម្លោះនេះ ហើយការបញ្ចប់ភាពអមិត្ត ដែលអូសបន្លាយអស់រយៈពេលរាប់សិបទស្សវត្សន៍ដោយការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពគឺជាវិធីតែមួយគត់ដើម្បីដោះស្រាយវិបត្តិអាវុធនុយក្លេអ៊ែរនាពេលបច្ចុប្បន្នផងដែរ៕