សភាជាន់ទាបអាមេរិកនឹងបោះឆ្នោតបញ្ច្រាសសិទ្ធិជំទាស់វិញរបស់ ប្រធានាធិប​តីអាមេរិក លោក Donald Trump

(VOVWORLD) -ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា"រដ្ឋសភាមានសិទ្ធិអនុម័តលើសេចក្ដីសម្រេចចិត្តនេះ ហើយខ្ញុំមានភារកិច្ចប្រឆាំងជំទាស់ផងដែរ" ។
សភាជាន់ទាបអាមេរិកនឹងបោះឆ្នោតបញ្ច្រាសសិទ្ធិជំទាស់វិញរបស់ ប្រធានាធិប​តីអាមេរិក លោក Donald Trump - ảnh 1ប្រធានសភាជាន់ទាបអាមេរិក លោកស្រី Nancy Pelosi (ស្ដាំ) (រូបថត៖ vnanet.vn)

សភាជាន់ទាបអាមេរិកនឹងបោះឆ្នោតនាថ្ងៃទី ២៦ ខែមិនា សំដៅ បញ្ច្រាសសិទ្ធិជំទាស់វិញរបស់ ប្រធានាធិបតីអាមេរិក លោក Donald Trumpចំពោះគម្រោងច្បាប់រាំងស្កាត់សេចក្ដីប្រកាសភាពអាសន្នជាតិ។ ប្រធានសភាជាន់ទាបអាមេរិក លោកស្រី Nancy Pelosi បានថ្លែងដូច្នេះនាថ្ងៃទី ១៥ខែមិនា បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក Donald Trumpបានប្រកាសជំទាស់ចំពោះគម្រោងច្បាប់នេះ ដោយលោកចាប់ទុកថា"គ្រោះថ្នាក់" និង "ខ្វះការប្រុងប្រយ័ត្ន" ។ ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា"រដ្ឋសភាមានសិទ្ធិអនុម័តលើសេចក្ដីសម្រេចចិត្តនេះ ហើយខ្ញុំមានភារកិច្ចប្រឆាំងជំទាស់ផងដែរ" ។

តាមផែនការ គម្រោងច្បាប់នេះត្រូវបានដាក់ជូនរដ្ឋសភាអាមេរិក ហើយត្រូវទទួលបានសម្លេងគាំទ្រចំនួន ២ ភាគី ៣ ដើម្បីអនុវម័តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ