សភាជាន់ទាបអាមេរិកផ្អាកការបោះឆ្នោតអំពីគំរោងច្បាប់ជំនួសឲ្យ Obamacare

សភាជាន់ទាបអាមេរិកផ្អាកការបោះឆ្នោតអំពីគំរោងច្បាប់ជំនួសឲ្យ Obamacare - ảnh 1
សភាជាន់ទាបអាមេរិកផ្អាកការបោះឆ្នោតអំពីគំរោងច្បាប់ជំនួសឲ្យ Obamacare (VNA)


(VOVworld) – នាថ្ងៃទី ២៣ មិនា មជ្ឈដ្ឋានថ្នាក់ដឹកនាំគណៈបក្សសាធារណៈនៅ
 សភាជាន់ទាបអាមេរិកបានសម្រេចផ្អាកការបោះឆ្នោតអំពីគំរោងច្បាប់ថែទាំ
សុខភាពអាមេរិក (AHCA) បន្ទាប់ពីសេតវិមានបរាជ័យក្នុងការស្វែងរកសម្លេង
 គាំទ្ររបស់បណ្ដាសមាជិកសភាអភិរក្សនិយមចំពោះឯកសារនេះ។ ព្រឹត្តិការណ៍
នេះត្រូវបានចាត់ទុកជាជំហានថយក្រោយរបស់ប្រធានាធិបតីអាមេរិក លោក  
Donald Trump ក្នុងការខំប្រឹងប្រែងស្វែងរកសម្លេងគាំទ្រនៃគណៈបក្សសាធា
រណៈក្នុងការជំនួសឲ្យកម្មវិធីថែទាំសុខភាពមានតម្លៃសមស្របឬហៅថា  
Obamacare។ សេចត្តីសម្រេចពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីបណ្ដា
ការចរចាររវាងសេតវិមាននិងប្លុកសេរីភាពនៅសភាជាន់ទាប ក្រុមសមាជិក
សភា របស់គណៈបក្សសាធារណៈចំនួន ៣០ នាក់ដែលប្រឆាំងយ៉ាងខ្លាំង
AHCA មិនទទួលបានលទ្ធផលណាមួយឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ