សភាជាន់ទាបអាមេរិកស្នើឲ្យរដ្ឋអំណាចត្រូវប្រកាសស្ថានភាពនៃកម្មវិធី Obama Care
|
កម្មវិធី ObamaCare ត្រូវបានអនុវត្ត ចាប់ពីថ្ងៃទី ១ តុលា ឆ្នាំ ២០១៣។ (Image: Wikipedia) |
(VOVworld) – នាថ្ងៃទី ៥ វិច្ឆិកា គណៈកម្មាធិការមួយនៃសភាជាន់ទាបអាមេរិក ដឹកនាំដោយគណៈបក្សសាធារណៈរដ្ឋបានស្នើឲ្យរដ្ឋអំណាចនៃប្រធានាធិបតី
Barack Obama ត្រូវប្រកាសស្ថានភាពនៃការអនុវត្តច្បាប់កែទម្រង់សុខាភិបាល
ដែលហៅថា៖ Obama Care។ ក្នុងសំណើរដែលត្រូវបានផ្ញើរដល់នាយិការបណ្ដា មជ្ឈមណ្ឌលថែទាំនិងសេវ៉ាកម្មសុខាភិបាលចំណុះក្រសួងសុខាភិបាលនិង
សុខមាលភាពសង្គមអាមេរិក លោកស្រី Marlynn Tavenner សមាជិកសភា Camp បានសម្តែងនូវការមន្ទិលសង្ស័យចំពោះគោលដៅរបស់សេតវិមានថា៖ ដល់ចុង
ខែធ្នូឆ្នាំ ២០១៣ នៅមានប្រជាជនអាមេរិក ១ លាននាក់នឹងចុះឈ្មុះទិញការធានា
រ៉ាប់រង សុខាភិបាលតាមកម្មវិធី ObamaCare លើបញ្តាញ Internet។ កម្មវិធីធានារ៉ាប់
រងសុខាភិបាល ObamaCare គឺជាបញ្ហាបង្ករឿងហេតុរវាងគណៈបក្សសាធារណៈ
រដ្ឋអាមេរិកនៅសភាជាន់ទាបនិងសេតវិមានដែលធ្វើឲ្យរដ្ឋាភិបាលនៃប្រទេសនេះ ត្រូវបញ្ឈប់សកម្មភាពក្នុងរយៈពេល ១៦ ថ្ងៃ នាខែ តុលា កន្លងមក។ កម្មវិធីនេះ
ត្រូវបានអនុវត្ត ចាប់ពីថ្ងៃទី ១ តុលា ឆ្នាំ ២០១៣។
តាមនោះ ប្រជាជន អាមេរិកអាចទិញការធានារ៉ាប់រងសុខាភិបាលដោយមាន
តម្រៃសមស្របតាមគេហទំព័រ Healthcare.gov។ ប៉ុន្តែ ក្នុងរយៈពេលអនុវត្ត
គេហទំព័រពោលខាងលើបានជួបឧប្បត្តិហេតុខាងបច្ចេកទេសជាច្រើន ដែលបង្កការលំបាកសំរាប់ប្រជាជនអាមេរិករាប់លាននាក់ចង់ចុះឈ្មោះ។
ប្រធានាធិបតី Barack Obama ក៏បានសន្យានឹងស្តារសកម្មភាពនៃគេហទំព័រនេះ
ឡើងវិញយ៉ាង ឆាប់ៗ៕