សភាជាន់ទាបអាមេរិកអនុម័តលើគំរោងច្បាប់កែទម្រង់ការជួយឧបត្ថម្ភពាណិជ្ជកម្ម
|
សភាជាន់ទាបអាមេរិកអនុម័តលើគំរោងច្បាប់កែទម្រង់ការជួយឧបត្ថម្ភពាណិជ្ជកម្ម (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៥ មិថុនា សភាជាន់ទាបអាមេរិកបានអនុម័តលើគំរោង ច្បាប់កែទម្រង់ការជួយឧបត្ថម្ភពាណិជ្ជគម្ម (TAA) សំដៅពន្យាពេលកម្មវិធីផ្តល់ ជំនួយនិងបណ្តុះបណ្ដាលឡើងវិញបណ្ដាពលករដែលបានបាត់អាជីពដោយកិច្ច ព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។ ដោយមានកាយវិការនេះ ប្រធានាធិបតី
អាមេរិក លោក Barack Obama ដណ្តើមបានជ័យជំនះមួយទៀតក្នុងការខំ
ប្រឹងប្រែងសម្រេច TPP។ មុននោះ នាថ្ងៃទី ២៤ មិថុនា ព្រឹទ្ធសភាអាមេរិកបាន
អនុម័តលើឯកសារនេះ។ TAA ត្រូវបានភ្ជាប់ជាមួយច្បាប់ស្តីពីសិទ្ធិជំរុញ
ពាណិជ្ជកម្ម (TPA) ឬហៅថា៖ សិទ្ធិចរចារលឿន។ នាថ្ងៃដដែល តុលាកាកំពូល អាមេរិកបានចេញសាលក្រមគាំទ្រកម្មវិធីការធានារ៉ាប់រងសុខាភិបាល
Obamacare។ ប៉ុន្តែ អ្នកនិតិបញ្ញត្តិនៃគណៈបក្សសាធារណៈរដ្ឋប្រកាសនឹងបន្ត ប្រឆាំងកម្មវិធីការធានារាប់រងដែលគេចាត់ទុកជាខ្ជះខ្ជាយនេះ៕