សភាជាន់ទាបអាមេរិកអនុម័តលើគំរោងច្បាប់ជំនួសឲ្យច្បាប់ Obamacare
(VOVWORLD) - នាថ្ងៃទី ៤ ឧសភា សភាជាន់ទាបអាមេរិកបានអនុម័តលើគំរោង ច្បាប់ស្តីអំពីការថែទាំសុខាភិបាលថ្មីដែលរដ្ឋអំណាចរបស់ប្រធានាធិបតី Donald Trump (AHCA) បានផ្តួចផ្តើមឡើងសំដៅជំនួសឲ្យកម្មវិធីថែទាំសុខាភិបាលមាន
តំលៃទាបឬហៅថា Obamacare។
សភាជាន់ទាបអាមេរិកអនុម័តលើគំរោងច្បាប់ជំនួសឲ្យច្បាប់ Obamacare |
(VOVworld) – នាថ្ងៃទី ៤ ឧសភា សភាជាន់ទាបអាមេរិកបានអនុម័តលើគំរោង ច្បាប់ស្តីអំពីការថែទាំសុខាភិបាលថ្មីដែលរដ្ឋអំណាចរបស់ប្រធានាធិបតី Donald Trump (AHCA) បានផ្តួចផ្តើមឡើងសំដៅជំនួសឲ្យកម្មវិធីថែទាំសុខាភិបាលមានតំលៃទាបឬហៅថា Obamacare។ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតអនុម័តលើឯកសារពោលខាងលើត្រូវបាននាំចេញ ប្រធានាធិបតីអាមេរិក លោក Donald Trump បានរៀបចំពិធីអបអរសាទរជ័យជំនះនេះនៅចម្ការកុលាបរួមជាមួយ បណ្ដាថ្នាក់ដឹកនាំរបស់សភាជាន់ទាបនៃគណបក្សសាធារណៈរដ្ឋ។ លោក Donald Trump វាយតំលៃខ្ពស់ចំពោះលទ្ធផលពោលខាងលើនិងការគាំទ្ររបស់ សមាជិកសភានានារបស់គណៈបក្សសាធារណៈរដ្ឋ ហើយចាត់ទុកថា៖ ប្រការនេះនឹងជួយបញ្ចុះតំលៃការធានារ៉ាប់រងនិងបណ្តាកញ្ចប់ចំណាយនឹងត្រូវ បានដោះស្រាយ។ ប៉ុន្តែ គំរោងច្បាប់ពោលខាងត្រូវរងចាំនូវការអនុម័តរបស់ ព្រឹទ្ធសភា។ នាថ្ងៃដដែល ព្រឹទ្ធសភាអាមេរិកបានអនុម័តលើគំរោងច្បាប់បែង ចែកថវិការរដ្ឋរហូតដល់ថ្ងៃទី ៣០ កញ្ញា ខាងមុខ នេះផងដែរ៕