សភាជាន់ទាបអាមេរិកអនុម័តលើគំរោងច្បាប់ថវិការការពារជាតិឆ្នាំ២០១៧

(VOVworld) - នាថ្ងៃទី១៨ ឧសភា សភាជាន់ទាបអាមេរិកគ្រប់គ្រងដោយគណៈបក្ស
សាធារណៈរដ្ឋបានអនុម័តលើគំរោងច្បាប់ថវិការការពារជាតិ (NDAA)មានតំលៃ
៦០២ពាន់លានដុល្លាអាមេរិកសំរាប់ឆ្នាំ២០១៧ ដោយមិនអើពើដល់ការប្រឆាំង
ជំទាស់របស់សេតវិមាននិងសមាជិកសភាជាច្រើនរូបនៃគណៈបក្សប្រជាធិបតេយ្យ
ឡើយ។ក្រុមសមាជិកសភានៃគណៈបក្សសាធារណៈរដ្ឋដែលស្រូបយកបរិមាណ
អាសនៈភាគច្រើនក្នុងសភាជាន់ទាបបានធ្វើព្រងើយកន្តើយការអំពាវនាវក៏ដូចជា
ការខំប្រឹង ប្រែងរបស់ភាគីប្រជាធិបតេយ្យអំពីការបិទទ្វារពន្ធនាគារសឹកGuantanamo
នៅឈូងសមុទ្រ Guantanamo របស់គុយបា។គំរោងច្បាប់ពោលខាងលើគឺសំដៅ
ត្រួសផ្លូវសំរាប់ការបើកប្រាក់ចំណាយការពារជាតិក្នុងឆ្នាំ២០១៧ចាប់តាំងពីថ្ងៃទី១
តុលាខាងមុខ ព្រមទាំងរារាំងការដែលរដ្ឋអំណាចបង្រួញសមត្ថភាពប្រយុទ្ធរបស់
កងកម្លាំងប្រដាប់អាវុធអាមេរិកក៏ដូចជាការកាត់បន្ថយចំនួនទាហានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ