សភាជាន់ទាបអាល្លឺម៉ង់ឯកភាពអំពីពេវេលាចាប់ផ្តើម Brexit
|
សភាជាន់ទាបអាល្លឺម៉ង់ឯកភាពអំពីពេវេលាចាប់ផ្តើម Brexit (VNA) |
(VOVworld) – លទ្ធផលនៃការបោះឆ្នោតនាយប់ថ្ងៃទី ៧ ធ្នូ បានឲ្យដឹងថា៖
សមាជិកសភាជាន់ទាបអង់គ្លេសភាគច្រើនបានឯកភាពជាមួយពេលវេលា
អនុវត្ត មាត្រាលេខ ៥០ នៃសន្ធិសញ្ញាទីក្រុង Lisbon នាចុងខែ មិនា ឆ្នាំ ២០១៧
ខាងមុខ សំដៅចាប់ផ្តើមដំណើការចរចារអំពីការចាកចេញពីសហភាពអឺរ៉ុប
របស់អង់គ្លេស ឬ ហៅថា Brexit។ ដើម្បីទទួលបានការគាំទ្រយ៉ាងខ្លាំងនៃ
សភាជាន់ទាប នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នឹងត្រូវ
ប្រកាសផែនការ Brexit រួមជាមួយរាល់គោលដៅលំអិត ហើយសន្យានឹងលៃ
ទុកសិទ្ធិបោះឆ្នោតចុងក្រោយ សំរាប់បណ្ដាសមាជិកសភាមុនពេលអនុវត្ត
មាត្រាលេខ ៥០ នៃសន្ធិសញ្ញាទីក្រុង Lisbon។ ប្រការសំខាន់ក្នុងការបោះ
ឆ្នោតលើកនេះគឺគណៈបក្សការងារអង់គ្លេស បានសម្តែងការស្រុះចិត្តគំនិត
ជាមួយសម្រេចចិត្តពោលខាងលើរបស់នាយក រដ្ឋមន្ត្រី May៕