សោភ័ណ្ឌភាពដ៏ស្រស់ស្អាតរបស់វៀតណាមក្នុងពិធីបុណ្យជនជាតិភាគតិចនៅសាធារណរដ្ឋឆែក

(VOVWORLD) - ចាប់ពីថ្ងៃទី ៣០ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា នៅក្នុងរដ្ឋធានី Praha បានប្រព្រឹត្តទៅពិធីបុណ្យរបស់បណ្តាជនជាតិភាគតិច ដែលកំពុងរស់នៅក្នុងប្រទេសនេះ ក្នុងនោះមានសហគមន៍ជនវៀតណាមផងដែរ។ 

នៅឯពិធីនេះ ការសម្តែងរបស់គណៈប្រតិភូវៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លា ចំពោះប្រជាជននៃប្រទេសសាមីនិងអ្នកទេសចរ ជាពិសេសរូបភាពនៃទង់ជាតិផ្កាយក្រហមដ៏ធំដែលបក់រវិចៗ រួមជាមួយអាវផាយនិងសម្លៀកបំពាក់ជាតិពណ៌ស្រស់ឆើតឆាយ។

លោក Nguyen Van Tam  អនុប្រធានសមាគមជនវៀតណាមនៅសាធារណរដ្ឋឆែកបានឲ្យដឹងថា នេះគឺជាឆ្នាំទី ៩ ហើយដែលសហគមន៍វៀតណាមបានចូលរួមក្នុងពិធីបុណ្យនេះ។ អង្គការមហាជននិងសហគមន៍វៀតណាមនៅក្នុងឆែកមានសេចក្តីរំភើបរីករាយនិងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងដែលបានចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌មួយនេះ ពីព្រោះ តាមរយៈកម្មវិធីនេះ ប្រជាជនមានអារម្មណ៍កាន់តែជិតស្និទ្ធជាមួយប្រទេសដែលគេកំពុងរស់នៅ ក៏ដូចជាចូលរួមចំណែកផ្សព្វផ្សាយអំពីវប្បធម៌វៀតណាមនៅស្រុកកំណើតទី ២របស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ