សភាទាំងពីរជាន់ថ្នាក់របស់ឥណ្ឌូណេស៊ី កំណត់តួនាទីសំខាន់ៗ

(VOVWORLD) -នៅក្នុងការបោះឆ្នោត សភាជាន់ទាប ឥណ្ឌូណេស៊ីសម្រាប់អាណត្តិ ២០១៩-២០២៤ បានបោះឆ្នោតជ្រើសតាំងលោកស្រី Puan Maharani សមាជិការនៃគណបក្សប្រជាធិបតេយ្យតស៊ូ ឥណ្ឌូនេស៊ី (PDI-P) ធ្វើជាប្រធានសភាជាន់ទាប។
សភាទាំងពីរជាន់ថ្នាក់របស់ឥណ្ឌូណេស៊ី កំណត់តួនាទីសំខាន់ៗ - ảnh 1 លោក La Nyalla Mattalitti ថ្លែងទៅកាន់សារព័ត៌មាន (ប្រភព៖ wartaekonomi)

នាថ្ងៃទី ១ ខែតុលា សភាទាំងពីរជាន់ថ្នាក់របស់ឥណ្ឌូណេស៊ីអាណត្តិ ២០១៩ -២០២៤  បាន ស្បថចូលកាន់តំណែង។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលប៉ូលិស និស្សិត សកម្មជន និងកម្មករបានធ្វើបាតុកម្មនៅតាមដងវិថី នៅរដ្ឋធានីចាការតានិងទីក្រុងធំ ៗ ជាច្រើននៅទូទាំងប្រទេស អស់រយៈពេល ១០ ថ្ងៃមកហើយ សំដៅប្រឆាំងជំទាស់និងច្បាប់ថ្មីដែលត្រូវបានគេចាត់ទុកថា បានធ្វើឲ្យទីភ្នាក់ងារប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះខ្សោយ។

នៅក្នុងការបោះឆ្នោត សភាជាន់ទាប ឥណ្ឌូណេស៊ីសម្រាប់អាណត្តិ ២០១៩-២០២៤ បានបោះឆ្នោតជ្រើសតាំងលោកស្រី Puan Maharani សមាជិការនៃគណបក្សប្រជាធិបតេយ្យតស៊ូ ឥណ្ឌូនេស៊ី (PDI-P) ធ្វើជាប្រធានសភាជាន់ទាប។ ទន្ទឹមនឹងនេះ លោក La Nyalla Mattalitti ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា ឥណ្ឌូនេស៊ីសម្រាប់អាណត្តិ ២០១៩-២០២៤ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ