សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយរណសិរ្សមាតុភូមិវៀតណាម

(VOVWORLD) -នារសៀលថ្ងៃទី២៦កញ្ញា នៅប្រទេសចិន ប្រធានសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិនលោក Yu Zhengsheng បានអញ្ជើញទទួលជួបជាមួយអនុប្រធាន រណសិរ្សមាតុភូមិវៀតណាម លោកស្រី  Truong Thi Ngoc Anh និងគណៈប្រតិភូ ជាន់ខ្ពស់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដែលកំពុងបំពេញ ទស្សនកិច្ចការងារនៅចិន ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៧កញ្ញា។ 


នៅក្នុងជំនួបនេះ លោកស្រី Truong Thi Ngoc Anh បានចាត់ទុកថា នាពេលខាងមុខ ភាគីទាំងពីរគប្បី បង្កើនការជួបប្រាស្រ័យ ផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់ជាន់ថ្នាក់ រួមចំណែកទៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពវៀតណាម-ចិនផងដែរ។

    រីឯខ្លួនវិញ ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Yu Zhengsheng បានអះអាងថា បក្សនិងរដ្ឋចិនជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាព ជាមួយវៀតណាមនិងមានបំណងរួមជាមួយវៀត ណាមបង្កើនការជួបប្រាស្រ័យក្នុង នោះមានទំនាក់ទំនងរវាងសភា ប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជាមួយរណសិរ្សមាតុភូមិវៀត ណាម តាមនោះនាំមកផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពរបស់តំបន់ និងលើពិភពលោក៕


ប្រតិកម្មទៅវិញ

ផ្សេងៗ