សភាពការណ៍នៅអ៊ុយក្រែននៅកើតតានតឹងឡើងៗ
(VOVworld)-ទោះបីជាប្រធានាធិបតីអ៊ុក្រែនលោក Viktor Yanokovich បាននាំ ចេញកិច្ចព្រមព្រៀងមានលក្ខណៈសប្បទានក្តី ប៉ុន្តែនាថ្ងៃទី២៦មករា ភាគីប្រឆាំង
នៅតែប្រកាសថា កិច្ចព្រមព្រៀងនេះមិនទាន់គ្រាប់គ្រាន់ដើម្បីបញ្ឈប់វិបត្តិដែល
សន្យា ជាច្រើនថ្ងៃកន្លងទៅនៅអ៊ុយក្រែន។
|
បាតុករវាយប្រហារលើទីក្រុង Kiev នាថ្ងៃទី២៣មករា (រូបថតៈ AFP/TTXVN) |
ក្នុងពេលនោះ ខុទ្ទកាល័យប្រធានាធិបតីឲ្យដឹងថា លោក Yanukovick បានត្រៀមខ្លួនជាស្រេចពិនិត្យមើលកែទម្រង់រដ្ឋធម្មនុញ្ញ សំដៅកាត់បន្ថយសិទ្ធិអំណាចរបស់ប្រធានាធិបតីនិងប្រគល់បន្ថែមសិទ្ធិឲ្យនាយករដ្ឋមន្រ្តី។
ទាក់ទិនដល់វិបត្តិនយោបាយនៅអ៊ុយក្រែន រលកបាតុករប្រឆាំងរដ្ឋាភិបាល
កំពុងរីករាលដាល។ បាតុករបានទន្រ្ទានកាន់កាប់ទីស្នាក់ការរបស់ ស្ថាប័នមានសមិត្ថ
កិច្ចនៅតំបន់ខាងលិច ដើម្បីប្រឆាំងជំទាស់អ្នកប្រមុខ នៅតំបន់ដែលប្រធានាធិបតី
Yanukovich ជ្រើសតាំង៕