|
រដ្ឋសភាពិភាក្សាអំពីគំរោងច្បាប់ផ្ទុកបំរុងជាតិ(រូបថត៖ Internet) |
Vovworld- បន្តកម្មវិធីធ្វើការរបស់សម័យប្រជុំទី៣ រដ្ឋសភាវៀតណាម នីតិកាល
ទី១៣ ព្រឹកថ្ងៃទី១មិថុនា បណ្តាសមាជិកសភាពិភាក្សានៅតាមក្រុម អំពីគំរោងច្បាប់
ផ្ទុកបំរុងជាតិនឹងគំរោងច្បាប់គ្រប់គ្រងពន្ធ។បទបញ្ញាតិផ្ទុក បំរុងជាតិត្រូវបានចេញ
ផ្សាយរយះពេល ៨ឆ្នាំមុននេះនឹងត្រូវបានកសាងជា ច្បាប់ផ្ទុកបំរុងជាតិ។ការផ្ទុកបំរុង
ជាតិគឺដើម្បីឆ្លើយតបដោយម្ចាស់ការនឹង សំណូមពរដោយចៃដន្យ បន្ទាន់អំពីការបង្កាទប់ទល់នឹងគ្រោះធម្មជាតិ អគ្គីភ័យ ជំងឺអាសន្នរោក ការធានាការពារជាតិ សន្តិសុខ
។ល។មតិភាគច្រើន ចាត់ទុកថា៖ក្របខ័ណ្ឌនៃការផ្ទុកបំរុងជាតិនៅចង្អៀតណាស់។ប្រភពផ្ទុកបំរុងជាតិភាគច្រើនគឺយកពីថវិការរដ្ខ។នាសព្វថ្ងៃ ប្រភពផ្ទុកបំរុងជាតិសរុប
មានប្រមាណ ០,៣៨%នៃ GDP ។លោកLe Nhu Tienសមាជិកសភាខែត្រQuang Tri
ចាត់ទុកថា ប្រភពផ្ទុកបំរុងជាតិគឺដោយសារេដ្ឋសភាសំរេច។ប្រការនេះគឺសមស្រប
នឹងច្បាប់ថវិការ។តែបើកំណត់ដូច្នេះយើងមិនបំផុសបានបណ្តាប្រភពកំលាំងផ្សេងៗ
ក្នុងសង្គមបានឡើយ។នាសព្វថ្ងៃវិស័យជាច្រើនបានធ្វើសង្គមបនីយកម្ម។បើយើង
មិនបំពេញបន្ថែមថា៖លើកទឹកចិត្តចលនាបណ្តាអង្គភាព អាជីវកម្ម បណ្តាសមាស
ភាពសេដ្ឋកិច្ចផ្សេងៗចូលរួមសកម្មភាពផ្ទុកបំរុងជាតិគឺនឹងបាត់ទៅ ប្រភពកំលាំងធំ
១ក្នុងសង្គម។
ចំពោះគំរោងច្បាប់គ្រប់គ្រងពន្ធ មតិជាច្រើនចាត់ទុកថា៖ត្រូវការធ្វើ វិសោធន
កម្មមាត្រា១ចំនួនឲ្យសមស្របទៅនឹងច្បាប់អន្តរជាតិ។មតិ១ចំនួន ផ្សេងទៀតសង្កត់
ធ្ងន់ថា៖ត្រូវបង្កើនការវិនិច្ឆ័យបណ្តាបទរំលោភលើច្បាប់ពន្ធនឹងជួយសម្រួលដល់
ទំរង់បែបបទរដ្ឋបាលអំពីពន្ធតទៅទៀត៕