សភាសហរដ្ឋអាមេរិកអនុម័តលើសេចក្ដីសម្រេចចិត្តរារាំងប្រធានាធិបតីធ្វើការ វាយ​ប្រហារអ៊ីរ៉ង់

(VOVWORLD) - ដោយទទួលបានសម្លេងគាំទ្រចំនួន ២២៧ និងសម្លេងប្រឆាំងចំនួន ១៨៦ សភាអាមេរិកនាថ្ងៃទី ១១ ខែមិនា បានអនុម័តលើសេចក្តីសម្រេចចិត្ត ស្ដីពីការរារាំងប្រធានាធិបតីលោក  Donald Trump ចេញបញ្ជាវាយប្រហារយោធាទៅលើ អ៊ីរ៉ង់ ខណៈដែលរដ្ឋសភាមិនទាន់ធ្វើការអនុម័ត។
សភាសហរដ្ឋអាមេរិកអនុម័តលើសេចក្ដីសម្រេចចិត្តរារាំងប្រធានាធិបតីធ្វើការ វាយ​ប្រហារអ៊ីរ៉ង់ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំមួយនៃសភាអាមេរិក (រូបថត៖ TTXVN)

មុននោះ ព្រឹទ្ធសភាអាមេរិកក៏បានចេញសេចក្ដីសម្រេចចិត្តស្រដៀងនេះដែរ។ ទោះយ៉ាងណាក៏ដោយ សេចក្ដីសម្រេចចិត្តនេះ អាច ត្រូវបាន ប្រធានាធិបតីលោក  Donald Trump ប្រើសិទ្ធិជំទាស់ ខណៈដែល“ សម្ព័ន្ធភាព” រវាងសមាជិកសភានៃគណបក្សប្រជាធិបតេយ្យភាគច្រើន ជាមួយ សមាជិកសភាគណបក្យសាធារណៈរដ្ឋ មួយចំនួនតូច មិនមានសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីដណ្ដើមបានជ័យជំនះឡើយ។

កាយវិការនេះបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលមូលដ្ឋាន al-Taji ដែលមានទាហានបរទេសឈរជើងនៅភាគខាងជើងទីក្រុងបាកដាដរបស់អ៊ីរ៉ាក់ត្រូវរង ការវាយប្រហារដោយគ្រាប់រ៉ុក្កែតចំនួន ១០ គ្រាប់ ដោយសម្លាប់មនុស្សចំនួន ៣ នាក់និងរងរបួសជាច្រើននាក់ទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ