សភាអង់គ្លេសគាំទ្រច្បាប់ថ្មីដែលបង្កឲ្យមានភាពចម្រូងចម្រាសនៅលើទីផ្សារក្រោយ Brexit

(VOVWORLD) - នាថ្ងៃទី ១៤ ខែកញ្ញា សភាអង់គ្លេសបានឯកភាពលើ សេចក្តីព្រាងច្បាប់ថ្មីមួយ ដែលអាចលុបចោលកិច្ចព្រមព្រៀងទីក្រុងឡុងដ៍មួយផ្នែក ពីសហភាពអឺរ៉ុប (ឬហៅថា Brexit) ដែលប្រទេសនេះសម្រេចបានជាមួយសហភាពអឺរ៉ុបកាលពីឆ្នាំមុន។
សភាអង់គ្លេសគាំទ្រច្បាប់ថ្មីដែលបង្កឲ្យមានភាពចម្រូងចម្រាសនៅលើទីផ្សារក្រោយ Brexit - ảnh 1 ទិដ្ឋភាពទូទៅនៃសម័យប្រជុំរបស់សភាអង់គ្លេសនៅទីក្រុងឡុងដ៍។ (រូបថត៖ AFP / TTXVN)

តាមនោះ ដោយមានសម្លេងគាំទ្រចំនួន ៣៤០ សំឡេង និងសំឡេងប្រឆាំងមានចំនួន ២៦៣ សំឡេងនោះ សភាអង់គ្លេសបានឯកភាពជាបឋមលើច្បាប់ស្តីពីទីផ្សារក្នុងស្រុក ដោយត្រួសត្រាយផ្លូវសម្រាប់ការពិភាក្សាលម្អិតលើខ្លឹមសារនៃឯកសារដូចពោលខាងលើនេះ ក្នុង រយៈពេល ៤ ថ្ងៃ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅ   សប្តាហ៍នេះ និងសប្តាហ៍ក្រោយផងដែរ។ 

មុននោះនាថ្ងៃទី ៩ ខែកញ្ញា     រដ្ឋាភិបាលអង់គ្លេសបានប្រកាសភ្លាមៗនូវសេចក្តីព្រាងច្បាប់មួយស្តីពីទីផ្សារក្នុងស្រុក ដើម្បីជំនួសកិច្ចព្រមព្រៀង Brexit ។ ច្បាប់នេះអនុញ្ញាតឱ្យទីក្រុងឡុងដ៍គ្រប់គ្រងពាណិជ្ជកម្មអង់គ្លេសជាឯកតោភាគី និងបង្កើនការគាំទ្រពីរដ្ឋាភិបាលសម្រាប់អង្គភាពអាជីវកម្មអៀរឡង់ខាងជើង ដែលជាបទប្បញ្ញត្តិមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀង Brexit ដែលភាគីទាំងពីរធ្លាប់សម្រេចបាននាពេលកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ