សភាអង់គ្លេសនឹងបោះឆ្នោតស្តីពី Brexit នៅថ្ងៃទី ១៤ ខែមករាឆ្នាំ ២០១៩
(VOVWORLD) - នាថ្ងៃទី១៧ខែធ្នូ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឲ្យដឹងថាលោកស្រីនឹងនាំមកកិច្ចព្រមព្រៀងអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប(EU) ឬហៅថា Brexit ត្រឡប់មកក្នុងសភាវិញដើម្បីធ្វើការបោះឆ្នោតនៅពាក់ កណ្តាលខែមករាឆ្នាំ ២០១៩ ខាងមុខ ដោយសន្យាថានឹងទទួលបានការធានាពី EU ក្នុងការបំបែកភាពទាល់ច្រកនាពេលបច្ចុប្បន្នដែលពាក់ព័ន្ធនឹងបញ្ហា Brexit ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May |
បន្ទាប់ពីការគំរាមកំហែងនៅពេលចុងក្រោយពីគណបក្សប្រឆាំងសំដៅអំពាវនាវឱ្យមានការបោះឆ្នោតមិនផ្តល់ទំនុកទុកចិត្តជានិមិត្តរូបចំពោះនាយករដ្ឋមន្ត្រីអង់គ្លេស ប្រសិនបើមិនកំណត់ពេលវេលាដើម្បីរៀបចំការបោះឆ្នោតស្តីពី Brexit នៅរដ្ឋសភានោះឡើយ ហើយនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឲ្យដឹងថារដ្ឋសភានឹងពិភាក្សាអំពីកិច្ចព្រមព្រៀងនេះនៅខែមករាឆ្នាំ ២០១៩ខាងមុខមុនពេលការបោះឆ្នោតនឹងរៀបចំឡើងក្នុងរយៈពេលមួយសប្តាហ៍ ចាប់ផ្តើមពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ផងដែរ។
ក្នុងថ្ងៃដដែលនេះអ្នកនាំពាក្យនៃនាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ថាលោកស្រី Theresa May កំពុងរៀបចំផែនការដើម្បីទុកឲ្យទីក្រុងឡុងដ៍អាចចាកចេញពីសហភាពអឺរ៉ុប ឬហៅថា Brexit ដោយគ្មានកិច្ចព្រមព្រៀង «លែងលះគ្នា» ជាក់ស្តែងណាមួយរវាងភាគីទាំងពីរនោះទេ៕