សភាអាមេរិកមានបំណងចង់ជំរុញទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិកឱ្យឡើងកំពស់ថ្មី
(VOVWORLD) - គណៈប្រតិភូនឹងធ្វើការជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតំបន់រងគ្រោះ ដើម្បីបន្តអនុវត្តន៍គម្រោងកំចាត់ជាតិគីមីពុលពណ៌លឿងទុំ បោសសម្អាតគ្រាប់បែកមីន ស្វែងរក និងកំណត់អត្តសញ្ញាណយុទ្ធជនពលី ក៏ដូចជាជួយដល់កុមារពិការដោយសារផលវិបាកសង្គ្រាម។
ព្រឹទ្ធសមាជិក Jeff Merkley ។ រូបថត៖ Minh Quan |
សភាអាមេរិកមានបំណងចង់ជំរុញទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិកឱ្យឡើងកំពស់ថ្មី។ នេះជាការបញ្ជាក់របស់សមាជិកសភាអាមេរិកនៅពេលវាយតម្លៃសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី ៨ មេសា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់គណៈប្រតិភូសភាអាមេរិក។
ព្រឹទ្ធសមាជិក Jeff Merkley សមាជិកគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក ប្រធានគណៈប្រតិភូសភាអាមេរិកបានបញ្ជាក់ថា ជាមួយនឹងបេសកកម្មជំនះផលវិបាក និងផ្សាររបួសក្រោយសង្គ្រាម គណៈប្រតិភូនឹងធ្វើការជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតំបន់រងគ្រោះ ដើម្បីបន្តអនុវត្តន៍គម្រោងកំចាត់ជាតិគីមីពុលពណ៌លឿងទុំ បោសសម្អាតគ្រាប់បែកមីន ស្វែងរក និងកំណត់អត្តសញ្ញាណយុទ្ធជនពលី ក៏ដូចជាជួយដល់កុមារពិការដោយសារផលវិបាកសង្គ្រាម៖
“យើងខ្ញុំមកទីនេះដោយមានបេសកកម្មសំខាន់ពីរ។ ទីមួយគឺត្រូវជំនះលើផលវិបាកនៃសង្គ្រាម។ ខ្ញុំសប្បាយចិត្តណាស់ដែលនៅពេលនេះ អាមេរិក និងវៀតណាមបានក្លាយជាដៃគូសំខាន់ពីររបស់គ្នា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ទីពីរ យើងទន្ទឹងរង់ចាំស្វែងរកឱកាសដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ការប្រែប្រួលអាកាសធាតុ សន្តិសុខ។ ដោយឡែកចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ យើងខ្ញុំក៏នឹងទៅទស្សនាតំបន់មេគង្គ ដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីស្ថានភាពនេះ។ ខ្ញុំជឿជាក់ថានៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយការរឹតបន្តឹងទំនាក់ទំនងជាមួយវៀតណាមមានសារៈសំខាន់ណាស់សម្រាប់យើងខ្ញុំផងដែ”៕