សភាអាមេរិកអនុម័តលើច្បាប់ជំនួយបរទេសមានតម្លៃ ៩៥ ពាន់លានដុល្លារ
(VOVWORLD) - ដោយមានសម្លេងគាំទ្រចំនួន ៧៩ និងសម្លេងប្រឆាំងចំនួន១៨ នាយប់ថ្ងៃទី ២៣ ខែមេសា (ម៉ោងនៅអាមេរិក) ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តលើកញ្ចប់ជំនួយបរទេសមានតម្លៃ ៩៥ ពាន់លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងប្រទេសនិងតំបន់ដែនដីមួយចំនួនទៀត។
នេះជាកញ្ចប់ជំនួយដែលបានអនុម័តដោយសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកនៅថ្ងៃទី ២០ ខែមេសា។ នៅក្នុងកញ្ចប់ជំនួយបរទេសសរុប ៩៥ ពាន់លានដុល្លារនេះ ថវិកាប្រមាណ ៦១ ពាន់លានដុល្លារត្រូវបានចំណាយសម្រាប់ឧបត្ថម្ភអ៊ុយក្រែន ថវិកាប្រមាណ ១៣ ពាន់លានដុល្លារសម្រាប់ឧបត្ថម្ភអ៊ីស្រាអែល និងថវិកាជាង ៩ ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា ប្រទេសស៊ូដង់ និងហៃទី រួមជាមួយនឹងគម្រោងសន្តិសុខជាតិជាច្រើនទៀត។ សេចក្តីព្រាងច្បាប់នេះ ក៏រួមបញ្ចូលទាំងការហាមឃាត់លើបណ្តាញសង្គម TikTok ប្រសិនបើបណ្តាញសង្គមមិនចាកចេញពីក្រុមហ៊ុនមេ ByteDance។
វិមានកាពីតូល នៃសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ឌី ស៊ី។ រូបថត៖ AFP/TTXVN |
បន្ទាប់ពីត្រូវបានអនុម័តនៅក្នុងសភាសហរដ្ឋអាមេរិក សេចក្តីព្រាងច្បាប់ជំនួយខាងលើនឹងត្រូវបានបញ្ជូនទៅប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដើម្បីចុះហត្ថលេខានិងចេញផ្សាយ ដោយបញ្ចប់ដំណើរការចរចាអូសបន្លាយរយៈពេលជាង ៦ ខែរវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ៕