សភាអឺរ៉ុប គាំទ្រទស្សនៈនៃការចរចាយ៉ាងហ្មត់ចត់ជាមួយអង់គ្លេស
(VOVWORLD) - នាថ្ងៃទី ១២ ខែកុម្ភៈ សភាអឺរ៉ុប (EP) បានឯកភាពថា សហភាពអឺរ៉ុប (EU) គប្បីរក្សាទស្សនៈនៃការចរចាយ៉ាងហ្មត់ចត់ជាមួយអង់គ្លេស ដោយសង្កត់ធ្ងន់លើការធានាថា នាវានេសាទរបស់សហភាពអឺរ៉ុបនៅតែមានសិទ្ធិឈានចូលទៅកាន់ដែនសមុទ្ររបស់អង់គ្លេស និងរក្សាតួនាទីសម្រាប់តុលាការយុត្តិធម៌អឺរ៉ុប (ECJ) ផងដែរ ។
ឡានដឹកទំនិញមកដល់កំពង់ Dover របស់ចក្រភពអង់គ្លេស (រូបថត៖ THX/TTXVN) |
ដោយមានសំឡេងគាំទ្រចំនួន ៥៧៩ សំឡេងប្រឆាំងចំនួន ២៤ សភាអឺរ៉ុប (EP) បានអនុម័តខ្លឹមសារជាមូលដ្ឋាននៃឯកសារផ្ទេរសិទ្ធិចរចារួចស្រេចហើយ។ ព័ត៌មានលម្អិតនៃឯកសារនេះ នឹងត្រូវបានគណៈកម្មការអឺរ៉ុប (EC) បញ្ចប់មុនពេលកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអង់គ្លេសចាប់ផ្តើមនៅខែ មីនាខាងមុខនេះ។ ការចរចារនេះនឹងកំណត់នូវទំនាក់ទំនងនាពេលអនាគតរវាង EU និងអង់គ្លេស ក្នុងរយៈពេលក្រោយ Brexit ពោលគឺអង់គ្លេចាកចេញពី EU ផងដែរ៕