សភាអឺរ៉ុបគាំទ្រការដកខ្លួនរបស់ EU ចេញពីសន្ធិសញ្ញាធម្មនុញ្ញថាមពល

(VOVWORLD) - នាថ្ងៃទី ២៤ ខែមេសា ដោយទទួលបានសម្លេងគាំទ្រចំនួន ៥៦០,  សម្លេងប្រឆាំងចំនួន  ៤៣ និងសម្លេងអនុប្បវាទចំនួន ២៧ សម្លេង, សភាអឺរ៉ុប (EP) បានគាំទ្រការដកខ្លួនរបស់សហភាពអឺរ៉ុប (EU) ចេញពីសន្ធិសញ្ញាធម្មនុញ្ញថាមពល ដោយសារតែមានការព្រួយបារម្ភថា សន្ធិសញ្ញានេះផ្តល់ការការពារច្រើនពេកដល់ក្រុមហ៊ុនប្រេងឥន្ធនៈហ្វូស៊ីល។ 
សភាអឺរ៉ុបគាំទ្រការដកខ្លួនរបស់ EU ចេញពីសន្ធិសញ្ញាធម្មនុញ្ញថាមពល - ảnh 1សភាអឺរ៉ុប (EP)  (រូបថត៖ AFP/TTXVN)

សន្ធិសញ្ញាធម្មនុញ្ញថាមពលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ១៩៩៤ ហើយចូលជាធរមានក្នុងឆ្នាំ ១៩៩៨។ យោងតាមសន្ធិសញ្ញានេះ ក្រុមហ៊ុនប្រតិបត្តិក្នុងវិស័យថាមពលអាចប្តឹងរដ្ឋាភិបាលជុំវិញគោលនយោបាយដែលប៉ះពាល់ដល់ការវិនិយោគរបស់ក្រុមហ៊ុន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនថាមពលមួយចំនួនបានប្រើប្រាស់កិច្ចព្រមព្រៀងនេះដើម្បីតវ៉ាចំពោះការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលដែលតម្រូវឱ្យបិទរោងចក្រប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ ហេតុដូច្នេះហើយ កាលពីខែកក្កដាកន្លងទៅ គណៈកម្មការអឺរ៉ុបបានសង្កត់ធ្ងន់លើតម្រូវការដកខ្លួនចេញពីសន្ធិសញ្ញាធម្មនុញ្ញថាមពល ដោយសារតែវា "លែងសមស្រប" ជាមួយ "មហិច្ឆតាអាកាសធាតុ" របស់ប្លុកនេះ។

យោងតាមបទប្បញ្ញត្តិ សហភាពអឺរ៉ុបនឹងដកខ្លួនចេញពីសន្ធិសញ្ញាជាផ្លូវការបន្ទាប់ពីសភាអឺរ៉ុបនិងប្រទេសសមាជិកចំនួន ២៧ នៃសហភាព "ផ្តល់ភ្លើងខៀវ"។ បច្ចុប្បន្ននេះ ប្រទេសចំនួន ១១ បានប្រកាស ឬបញ្ចប់ការដកខ្លួនចេញពីសន្ធិសញ្ញា រួមមានៈ បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងប៉ូឡូញ។ យ៉ាងណាមិញ នៅមានប្រទេសមួយចំនួនដូចជា ហុងគ្រី ម៉ាល់តា និងស្លូវ៉ាគី ដែលចង់បន្តជាសមាជិក ដោយគាំទ្រការកែប្រែសន្ធិសញ្ញានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ