សភាអឺរ៉ុបច្រានចោលការប្រគល់យន្តការសេដ្ឋកិច្ចទីផ្សារសំរាប់ចិន

សភាអឺរ៉ុបច្រានចោលការប្រគល់យន្តការសេដ្ឋកិច្ចទីផ្សារសំរាប់ចិន - ảnh 1
សម័យប្រជុំមួយរបស់សភាអឺរ៉ុបនៅ Strasbourg ប្រទេសបារាំង នាថ្ងៃទី​១១ ឧសភា
(រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១២ ឧសភា សភាអឺរ៉ុប (EP) បានអនុម័តលើសេចក្ដីសំរេចចិត្ត
ស្ដីអំពីការច្រានចោលការប្រគល់យន្តការខឿនសេដ្ឋកិច្ចទីផ្សារសំរាប់ចិន។នេះជា
លទ្ធផលក្រៅពីគោលបំណងរបស់ចិន ដោយសារប្រទេសនេះសង្ឃឹមថា នឹងទទួល
បានយន្តការខឿនសេដ្ឋកិច្ចទីផ្សារនាចុងឆ្នាំនេះ។សេចក្ដីសំរេចចិត្តនេះបានលើក
ច្បាស់ថា សមត្ថភាពផលិតលើសពីកំរិតនិងការនាំចេញមុខទំនិញមានតំលៃថោក
របស់ចិនកំពុងបង្កឡើងផលវិបាកដ៏ធ្ងន់ធ្ងរទៅលើបរិស្ថាននិងស្ថាន ភាពសេដ្ឋកិច្ច
សង្គមរបស់ក្រុមប្រទេសសមាជិក EU។សេចក្ដីសំរេចចិត្តពោល ខាងលើក៏បានឲ្យ
ដឹងថា វិធានការចំនួន៥៦ក្នុងចំណោមវិធានការប្រឆាំងការលក់ បង្ខូចតំលៃទាំង
៧៣នាបច្ចុប្បន្នរបស់ EU គឺតម្រង់ទៅលើផលិតផលដែលបាន នាំចូលពីខឿន
សេដ្ឋកិច្ចធំទី២លើពិភពលោកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ