សភាអឺរ៉ុបបានអនុម័តលើសេចក្តីសំរេចចិត្តគាំទ្រគោលជំហររបស់សហភាពអឺរ៉ុបស្តីពី Brexit
(VOVWORLD) - ដោយទទួលបានសំឡេងគាំទ្រចំនួន ៥៤៤ និងសំឡេងប្រឆាំងចំនួន ១២៦ ប្រឆាំងនិង សំឡេងអនុបវាទចំនួន ៣៨ សភាអឺរ៉ុប (EP) បានអនុម័តលើ សេចក្តីសម្រេចចិត្តមួយដែលបានអះអាងសារជាថ្មីម្តងទៀតអំពីការគាំទ្រចំពោះ “កិច្ចព្រមព្រៀងចាកចេញេពីសហភាពអឺរ៉ុបរបស់អង់គ្លេស ដែល អង់គ្លេសនិងសហភាពអឺរ៉ុបធ្លាប់បានចុះហត្ថលេខា។
ប្រធានគណៈកម្មការអឺរ៉ុប Jean-Claude Juncker (ខាងឆ្វេង) (រូបថត៖ AFP/TTXVN) |
យោងតាមសេចក្តីសម្រេចចិត្តនេះ សមាជិកសភា EP បានឲ្យដឹងថា“ កិច្ចព្រមព្រៀងចាកចេញនេះ” មានសមភាពនិងធានាដោយច្បាប់គតិយុត្តិ ព្រមទាំងអះអាងសារជាថ្មីម្តងទៀតថា EP គាំទ្រដល់ការដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប(ហៅថា Brexit) នឹងប្រព្រឹត្តទៅយ៉ាងរលូនដូចផែនការបានកំណត់។ សមាជិកសភាបានសង្កត់ធ្ងន់ថានឹងមិនឯកភាពលើកិច្ចព្រមព្រៀងចាកចេញនេះដោយគ្មានលក្ខខ័ណ្ឌ «រាំងស្កាត់» (Backstop) នៅព្រំដែនតំបន់ទឹកដីអៀរឡង់ខាងជើង និងសាធារណរដ្ឋអៀរឡង់ ហើយអង់គ្លេសនឹងទទួលខុសត្រូវទាំងស្រុងក្នុងករណី Brexit ទទួលបរាជ័យដោយគ្មានកិច្ចព្រមព្រៀងណាមួយ ក៏ដូចជាផលវិបាកដែលកើតមានឡើងនាពេលក្រោយមកផងដែរ៕