សភាអឺរ៉ុបអនុម័តលើកិច្ចព្រមព្រៀងដៃគូនិងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម

(VOVworld)-នាថ្ងៃទី១៧ធ្នូ ក្នុងសម័យប្រជុំពេញអង្គនៅទីក្រុង Strasbourg ប្រទេស
បារាំង សភាអឺរ៉ុប(EP)បានអនុម័តលើសេចក្តីសម្រេចចិត្តដោយអនុម័តជាឯកឆ័ន្ទ
នូវកិច្ចព្រមព្រៀងដៃគូនិងសហប្រតិបត្តិការលើគ្រប់វិស័យ(PCA) រវាង សហភាព
អឺរ៉ុបជាមួយវៀតណាមដែលបានចុះហត្ថលេខានាឆ្នាំ២០១២ ដោយ ទទួលបាន
សម្លេងគាំទ្រចំនួន៣ភាគ៤។ សេចក្តីសម្រេចចិត្តនេះបានអះអាងថា ​ក្រោយរយៈ
ពេល២៥ឆ្នាំបង្កើតទំនាក់ទំនងការទូតមក កិច្ចសហប្រតិបត្តិការរវាង EU និងវៀត
ណាមមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ សភាអឺរ៉ុប បានសង្កត់ធ្ងន់
ថា កិច្ចព្រមព្រៀងនេះ បានបង្ហាញនូវសារៈសំខាន់មានចរិត លក្ខណៈយុទ្ធសាស្ត្រ
របស់វៀតណាម ដែលជាដៃគូសំខាន់របស់EUក្នុងតំបន់ អាស៊ីអាគ្នេយ៍និងអាស៊ាន។ សេចក្តីសម្រេចនេះក៏បានអះ អាងថា PCA នឹងនាំទំ នាក់ទំនងរវាងEU ជាមួយវៀត
ណាម ឲ្យមានការអភិវឌ្ឍន៍ស៊ីជម្រៅ និងបង្កើនកិច្ច សហប្រតិបត្តិការយ៉ាងស្អិត
រមួតលើគ្រប់វិស័យ ព្រមទាំងរួមសហការគ្នាដោះ ស្រាយ រាល់បញ្ហាប្រឈមចំពោះ
តំបន់និងសកលលោក។

សភាអឺរ៉ុបអនុម័តលើកិច្ចព្រមព្រៀងដៃគូនិងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម - ảnh 1
ទិដ្ឋភាពនៃជំនួបពិភាគ្សានាថ្ងៃទី១៧ធ្នូនៅព្រឹទ្ឌសភាបារាំង
(រូបថតៈ Bích Hà/Vietnam+)

        ទន្ទឹមជាមួយគ្នានោះ សេចក្តីសម្រេចចិត្តនេះក៏បានសម្តែងនូវការព្រួយបារម្ភ របស់EUចំពោះសកម្មភាពឯកតោភាគីផ្ទុយទៅនឹងច្បាប់អន្ដរជាតិ និងបណ្តាល ឡើងភាពតានតឹងនៅសមុទ្រខាងកើត គំរាមកំហែងសន្តិសុខ ស្ថិរភាពក្នុងតំបន់។ សេចក្តីសម្រេចចិត្តបានអំពាវនាវឲ្យចិននិងភាគីទាក់ទិននានាខំប្រឹងប្រែងបន្ធូ ស្រាលភាពតានតឹងនៅសមុទ្រខាងកើត ព្រមទាំងសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ក្នុងការដោះស្រាយជំលោះដោយសន្តិវិធី តាមរយៈការកសាងទំនុកទុកចិត្ត និង ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិនិងអនុសញ្ញាឆ្នាំ១៩៨២របស់អ.ស.បស្តីពី
ច្បាប់សមុទ្រ (UNCLOS 1982) ផងដែរ។

        ក៏ក្នុងថ្ងៃ១៧ធ្នូនេះ ព្រឹទ្ធសភាបារាំងបានអនុម័តលើកិច្ចព្រមព្រៀងដៃគូនិង សហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយសហភាពអឺរ៉ុប ក្នុងសម័យ ប្រជុំមួយនៅក្រុងបារីសប្រទេសបារំាងដោយទទួលបានសម្លេងគាំទ្រទាំង១០០%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ