សភាអារ៉ាប់អំពាវនាវប្រឆាំងជំទាស់សេចក្តីសម្រេចចិត្តរបស់អាមេរិកចំពោះ Jerusalem
(VOVWORLD) - ដោយមានគោលដៅបញ្ចប់ការទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែលចំពោះតំបន់ ដែនដីរបស់ប៉ាឡេស្ទីន នាថ្ងៃទី ១១ ធ្នូ សភាអារ៉ាប់ (AP) បានអំពាវនាវរៀបចំសន្និសីទកំពូល បន្ទាន់មួយនៃបណ្ដាប្រទេសអារ៉ាប់សំដៅប្រមូលផ្តុំការគាំទ្រពីប្រទេសនានាក្នុងប្លុកអារ៉ាប់។
សភាអារ៉ាប់អំពាវនាវប្រឆាំងជំទាស់សេចក្តីសម្រេចចិត្តរបស់អាមេរិកចំពោះ Jerusalem |
(VOVworld) – ដោយមានគោលដៅបញ្ចប់ការទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែលចំពោះតំបន់ ដែនដីរបស់ប៉ាឡេស្ទីន នាថ្ងៃទី ១១ ធ្នូ សភាអារ៉ាប់ (AP) បានអំពាវនាវរៀបចំសន្និសីទកំពូល បន្ទាន់មួយនៃបណ្ដាប្រទេសអារ៉ាប់សំដៅប្រមូលផ្តុំការគាំទ្រពីប្រទេសនានាក្នុងប្លុកអារ៉ាប់។ ក្នុងសេចក្តីប្រកាសដែលត្រូវបាននាំចេញបន្ទាប់ពីសម័យប្រជុំជាបន្ទាន់នៅរដ្ឋធានីកែររបស់ អេហ្ស៊ីបសំដៅពិភាក្សាអំពីសេចក្តីសម្រេចរបស់អាមេរិកអំពីការទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយផ្ទេរប្តូរស្ថានទូតអាមេរិកប្រចាំនៅ Tel Aviv ទៅកាន់ទីក្រុង នេះ AP បានស្នើឲ្យវ៉ាស៊ីនតោនទទួលខុសត្រូវអំពីការរងឥទ្ធិពលដោយសេចក្តីសម្រេចពោល ខាងលើចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ។ បណ្ដាសមាជិកសភាអារ៉ាប់បានលើកច្បាស់ ថា៖ ប៉ាឡេស្ទីនមានសិទ្ធិពេញលេញចំពោះបណ្ដាតំបន់ដែនដីដែលអ៊ីស្រាអែលទន្ទ្រានកាន់ កាប់នាឆ្នាំ ១៩៦៧ ក្នុងនោះមានទីក្រុង Jerusalem។ AP ក៏បានអំពាវនាវឲ្យក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. និងមហាសន្និបាត អ.ស.ប. លុបចោលសេចក្តីសម្រេចថ្មីបំផុតរបស់ អាមេរិកអំពី Jerusalem ក៏ដូចជា ការទទួលស្គាល់យន្តការគត្តិយុត្តិនៃទីក្រុងនេះទៀតផង។ ក្រៅពីនោះ សភាអារ៉ាប់ក៏បានអំពាវនាវឲ្យប្រជាជនប៉ាឡេស្ទីនសាមគ្គីថែមទៀត ហើយអះ អាងជាថ្មីម្តងទៀតនូវការសន្យាចំពោះការផ្តើមគំនិតសន្តិភាពអារ៉ាប់ឆ្នាំ ២០០២ ច្បាប់អន្តរជាតិក៏ដូចជាបណ្ដាសេចក្តីសម្រេចចិត្តទាក់ទិននានារបស់ អ.ស.ប. អំពី Jerusalem។ ក្នុងព្រឹត្តតិការណ៍ទាក់ទិនមួយទៀត រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ ឧត្តមសេនីយ៍ត្រី Amir Hatami បានព្រមានថា៖ សេចក្តីសម្រេចរបស់អាមេរិកនឹងដាក់អ៊ីស្រាអែលចូលក្នុង ស្ថានភាពគ្រោះថ្នាក់ហើយនឹងបង្កើនចំណងសាមគ្គីភាពរបស់សហគមន៍ឥស្លាម។ ខណៈពេលនោះប្រធានាធិបតីទួរគី លោក Tayyip Erdogan បានរិះគន់កាយវិការបស់អាមេរិកដែលធ្វើឲ្យប្រទេសនេះក្លាយទៅជាអ្នកសមគំនិតក្នុងការបណ្តាលឡើងស្ថានភាពអស្ថិរភាពក្នុងតំបន់៕