សាមគ្គីដើម្បីការពារភពផែនដីបៃតងមួយប្រកបភាពសុខសាន្តត្រាន្ត
|
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅគ្នុងសន្និសីទកំពូល សាមគ្គីដើម្បីការពារភពផែនដីបៃតងមួយប្រកបភាពសុខសាន្តត្រាន្ត |
(VOVworld)-នាយប់ថ្ងៃទី១២ធ្នូ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi
Kim Ngan បានអញ្ជើញថ្លែងមតិនៅក្នុងសម័យប្រជុំលើកទី៣នៃសន្និសីទកំពូល
បណ្តាប្រធានសភាជានារីលើពិភពលោកលើកទី១១។ នៅទីនេះ លោកស្រីប្រធាន
រដ្ឋសភា វៀតណាមបានស្នើឲ្យប្រទេសនានាត្រូវបង្កើនកិច្ចសហប្រតិបត្តិការអន្តរ
ជាតិ ចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរបច្ចេកវិទ្យានិងទាក់ទង់ផ្ទាល់ទៅ នឹងប្រភព
ហិរញ្ញវត្ថុនានាដើម្បីរួមគ្នាកសាងកម្មវិធីមួយចំនួន។ លោកស្រី Nguyen Thi Kim Ngan
អញ្ញើញមានប្រសាសន៍ថា៖
“ដោយស្មារតីមានការទទួលខុសត្រូវខ្ពស់រួមដៃគ្នាឆ្ពោះទៅភពផែនដីបៃតងនោះ
សហគមន៍អន្តរជាតិនឹងរួមដៃគ្នាទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ ហើយ
ដោយមានការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិ វៀតណាមកំពុងអនុវត្ត យុទ្ធ
សាស្ត្រជាតិស្តីអំពីបម្រែបម្រួលអាកាសធាតុនិងយុទ្ធសាស្ត្រជាតិស្តីអំពីកំណើន
បៃតង។វៀតណាមក៏បានអនុម័តនូវច្បាប់ការពារបរិស្ថានក្នុងនោះមានកម្មវិធីដោយ
ឡែកស្តីពីការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុផងដែរ”។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា៖ វៀត
ណាមកំពុងអនុវត្តរាល់ការសន្យារបស់ខ្លួន នោះគឺអនុវត្តយុទ្ធនាការជាតិ ទប់ទល់
ជាមួយបម្រែបម្រួលអាកាសធាតុ និងយុទ្ធសាស្ត្រកំណើនបៃតងផងដែរ៕