សមាគមកាកបាទក្រហមវៀតណាមជួយឧបត្ថម្ភការបង្ការទប់ស្កាត់ជំងឺរាតត្បាត nCoV

(VOVWORLD) - សមាគមកាកបាទក្រហមវៀតណាមបានសម្រេចចិត្តជួយឧបត្ថម្ភជាទឹកប្រាក់ជាង ១ ពាន់លានដុង ដល់ខេត្ត ក្រុងចំនួន ៩។
សមាគមកាកបាទក្រហមវៀតណាមជួយឧបត្ថម្ភការបង្ការទប់ស្កាត់ជំងឺរាតត្បាត nCoV - ảnh 1 សកម្មភាពផ្ដល់ម៉ាស់សុវត្ថិភាពដល់ប្រជាជន (រូបថត៖ សមាគមកាកបាទក្រហមវៀតណាម)

នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈ នៅទីក្រុងហាណូយ មជ្ឈឹមសមាគមន៍កាកបាទក្រហម វៀតណាមបានរៀបចំសកម្មភាពផ្សព្វផ្សាយ និងជួយឧបត្ថម្ភក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតរលាកផ្លូវដង្ហើម បណ្ដាលពី វីរុសកូរ៉ូណាប្រភេទថ្មី សំដៅលើកកម្ពស់ការយល់ដឹងដល់កម្មាភិបាលជាសមាជិកកាកបាទក្រហម និងប្រជាជនអំពីស្ថានភាពជំងឺរាតត្បាត ក៏ដូចជាប្រើប្រាស់វិធានការបង្ការ ទប់ទល់នឹងជំងឺរាតត្បាត រលាកផ្លូវដង្ហើម បណ្ដាពី វីរុសកូរ៉ូណាប្រភេទថ្មី។ អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Xuan Thu ប្រធានសមាគមកាកបាទក្រហមវៀតណាមបានឲ្យដឹងថា៖ “សមាគមបានធ្វើការផ្សព្វផ្សាយដល់ប្រជាដនអំពីគ្រោះថ្នាក់នៃជំងឺនេះ ហើយមានវិធានការបង្ការ ទប់ទល់ចំពោះក្រុមគ្រួសារ និងប្រជាជនក្នុងសហគមន៍។ ការងារផ្សព្វផ្សាយពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប“។

ក្នុងឱកាសនេះ សមាគមកាកបាទក្រហមវៀតណាមបានសម្រេចចិត្តជួយឧបត្ថម្ភជាទឹកប្រាក់ជាង ១ ពាន់លានដុង ដល់ខេត្ត ក្រុងចំនួន ៩ គឺ៖ : Khánh Hòa,  Thanh Hóa ទីក្រុងហាណូយ  ទីក្រុងហូជីមិញ Vĩnh Phúc,  Đà Nẵng,     Lào Cai,     Quảng Ninh   និង Lạng Sơn  ដើម្បីអនុវត្តសកម្មភាពផ្សព្វផ្សាយ និងជួយលើកកម្ពស់ការយល់ដឹងអំពីការការបង្ការទប់ស្កាត់ជំងឺរាតត្បាត និងថែទាំសុខភាពជូនសហគមន៍៕


ប្រតិកម្មទៅវិញ

ផ្សេងៗ