សមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) ប្ដឹងទៅលើពន្ធការលក់បង្ខូចតំលៃបង្កងលើកទី៨
|
ការងារកែច្នៃបង្កងនាំចេញ (រូបថត៖TTXVN) |
(VOVworld) - សមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) បានដាក់
លិខិតដ្ដឹងឡើងតុលាការពណិជ្ជកម្មអន្តរជាតិអាមេរិក (US ITC) អំពីរបៀបដែល
ក្រសួងពាណិជ្ជកម្មអាមេរិក (DOC) បានហូតពន្ធប្រឆាំងការលក់បង្ខូចតំលៃបង្កង
របស់វៀតណាម ដោយមិនយុត្តិធម៌និងមិនសមហេតុសមផល។លោក Nguyen Huu
Dung អនុប្រធាននៃVASEP បានឲ្យដឹងថាដំណាងរបស់អង្គភាពអាជីវកម្មចំនួន៣១
ក្នុងចំណោម៣២អង្គភាពអាជីវកម្មវៀតណាម ដែលត្រូវរងការហូតពន្ធលក់បង្ខូច
តំលៃ បានឯកភាពថា នឹងដាក់លិខិតជូន US ITC ដើម្បីប្រឆាំងជំទាស់ភាពមិនសម
ហេតុសមផលរបស់DOC ដោយបានប្រើប្រាស់របៀបគណនាដ៏ដាច់ដោយឡែកពី
គ្នាទៅលើបង្កងវៀតណាម។តាមលោក Nguyen Huu Dung ថា ក្រោយដំណាក់កាល
ពិនិត្យមើលរដ្ឋបាល(Period of review – POR)លើកទី៧ ឆ្នាំ២០១៣ DOC បានសន្និ
ដ្ឋានថា អង្គភាពអាជីវកម្មបង្កងរបស់វៀតណាម មិនបានលក់បង្ខូចតំលៃទេ មិន
បណ្ដាលអន្តរាយអ្វីដល់អេមេរិកបានឡើយ និងដាក់កម្រិតពន្ធគឺ០%លើអង្គភាព
អាជីវកម្មទាំង៣២របស់វៀតណាម។ប៉ុន្តែនាឆ្នាំនេះ ក្រោយ POR លើកទី៨ DOC
បានសន្និដ្ឋានថា អង្គភាពអាជីវកម្មវៀតណាមទាំងនោះ សុទ្ធតែលក់បង្ខូចតំលៃ ហើយហូតពន្ធខ្ពស់។
ដើម្បីធ្វើម្ចាស់ការក្នុងការទប់ទល់ទៅនឹងបណ្ដា POR របស់អាមេរិកលោក Nguyen
Huu Dung ចាត់ទុកថា អង្គភាពអាជីវកម្មវៀតណាមត្រូវគ្រប់គ្រងផលិតផលរបស់
ខ្លួនឲ្យបានល្អថែមទៀត។ក្រៅពីនោះក៏ត្រូវធ្វើឲ្យសម្បូរបែបនូវទីផ្សារនាំចេញ បន្ថយការចំណុះទៅលើតែទីផ្សារ អាមេរិក៕