សមាគមកសិករវៀតណាមឈានដល់បដិវត្តន៍កសិកម្មបច្ចេកវិទ្យាខ្ពស់៤.០

(VOVWORLD) -ដូចព័ត៌មានដែលបានជូននាថ្ងៃទី១២មករានៅទីក្រុងហាណូយ មជ្ឈឹមសមាគម កសិករវៀតណាមបានរៀបចំសន្និសីទគណៈប្រតិបត្តិលើកទី១៣នីតិកាលទី៦ (អាណត្តិ២០១៣-២០១៨)។
សមាគមកសិករវៀតណាមឈានដល់បដិវត្តន៍កសិកម្មបច្ចេកវិទ្យាខ្ពស់៤.០ - ảnh 1 លោក Thao Xuan Sung

នៅក្នុងសន្និសីទ លោក Thao Xuan Sung សមាជិកមជ្ឈឹមបក្ស ត្រូវបានជាប់ ឆ្នោតជាប្រធានសមាគមកសិករវៀតណាមនីតិកាលទី៦ អាណត្តិ២០១៣-២០១៨។ ស្តីពីភារកិច្ចស្នូលរបស់សមាគមកសិករ វៀតណាមនាពេលខាងមុខ លោក Thao Xuan Sung បានឲ្យដឹងថា៖

        “ពិនិត្យឡើងវិញនិងពង្រឹងប្រព័ន្ធគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម អភិវឌ្ឍន៍ជនបទនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្សមានគុណភាពខ្ពស់លើទូទាំងប្រ ទេស។ នោះជាភារកិច្ចដែលយើងខ្ញុំនឹងផ្តល់អាទិភាពចម្បង។ គណៈប្រតិបត្តិមជ្ឈឹម សមាគមកសិករ វៀតណាមនឹងរួមសហការជាមួយក្រសួងស្ថាប័ននានា អនុវត្តល្អការ ងារផ្លាស់ប្តូរបច្ចេកវិទ្យាជឿនលឿនក្នុងកសិកម្ម។ តាមនោះ យើងអាចដណ្តើមបាន ជ័យជម្នះក្នុងបដិវត្តន៍កសិកម្មបច្ចេកវិទ្យាខ្ពស់(កសិ កម្ម៤.០)។ ពីនោះ វៀតណាម អាចក្លាយទៅជាប្រទេសផ្តល់អាហារអនាម័យ សម្រាប់តំបន់និងលើពិភពលោក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ