សមាគមខ្មែរ - វៀតណាមប្រចាំនៅកម្ពុជាបូកសរុបសកម្មភាពឆ្នាំ ២០១៨ និង ទិសដៅសំរាប់ឆ្នាំ២០១៩

(VOVWORLD) - នាថ្ងៃទី ២៩ ខែមីនា នៅរាជធានីភ្នំពេញ សមាគមខ្មែរ - វៀតណាមប្រចាំនៅកម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបការងារនាឆ្នាំ ២០១៨ និងពិភាក្សាពីទិសដៅនៃសកម្មភាពនៅឆ្នាំ ២០១៩ ។
សមាគមខ្មែរ - វៀតណាមប្រចាំនៅកម្ពុជាបូកសរុបសកម្មភាពឆ្នាំ ២០១៨ និង  ទិសដៅសំរាប់ឆ្នាំ២០១៩ - ảnh 1ទិដ្ឋាភាពនៃកិច្ចប្រជុំបូកសរុបសកម្មភាពឆ្នាំ ២០១៨ និង  ទិសដៅសំរាប់ឆ្នាំ២០១៩ របស់សមាគមខ្មែរ - វៀតណាម 

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អគ្គរដ្ឋទូតស្ថានទូតវៀតណាមប្រចាំនៅ  កម្ពុជា លោក Lai Xuan Chien បានវាយតម្លៃថានេះគឺជាកិច្ចពិភាក្សាមួយដែលមានលក្ខណៈប្រជាធិបតេយ្យគួរឲ្យកោតសរសើរ ដោយមានការឆ្លើយតបយ៉ាងស្មោះត្រង់របស់ប្រធានសមាគម ព្រមទាំងមានមតិយោបល់ល្អដើម្បីរួមវិភាគទានក្នុងការបូកសរុបសកម្មភាពផងដែរ។ លោក Lai Xuan Chien បានឲ្យដឹងថាការដែលកម្ពុជាផ្តល់សច្ចាប័នលើលក្ខន្តិកៈនិងស្លាកសញ្ញាសមាគមគឺជាសមិទ្ធិផលយ៉ាងធំធេងមួយ។ កិច្ចការអភិវឌ្ឍធនធានមនុស្ស វប្បធម៌និងអប់រំរបស់សមាគមមានការរីកចម្រើនជាច្រើន ជាពិសេសគឺជាការស្នើសុំអាហារូបករណ៍សម្រាប់កូនចៅរបស់បងប្អូនអាណិកជនវៀតណាម បានត្រឡប់មកសិក្សានៅវៀតណាម។ នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ គណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាមប្រចាំនៅកម្ពុជា បានចេញសេចក្តីសម្រេចចិត្តមួយ ដើម្បីទទួលយកមតិយោបល់និងអនុម័តលើរបាយការណ៍ស្តីពីបូកសរុបការងាររបស់សមាគមក្នុងឆ្នាំ ២០១៨ និងទិសដៅនៃសកម្មភាពនៅឆ្នាំ ២០១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ